កោះតៃវ៉ាន់ ជោគជ័យ បាញ់សាកល្បងមីស៊ីល Torpedo ចេញពីនាវាមុជទឹកជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កោះតៃវ៉ាន់ ជោគជ័យ បាញ់សាកល្បងមីស៊ីល Torpedo ចេញពីនាវាមុជទឹកជាលើកដំបូង

កោះតៃវ៉ាន់ ជោគជ័យ បាញ់សាកល្បងមីស៊ីល Torpedo ចេញពីនាវាមុជទឹកជាលើកដំបូង

តៃប៉ិ ៖ កោះតៃវ៉ាន់សម្រេចបានសមិទ្ធផលដ៏ធំមួយ បន្ទាប់ពីទើបទទួលជោគជ័យនៅក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីល Torpedo ជាលើកដំបូង ចេញពីនាវាមុជទឹក ដែលផលិតក្នុងស្រុករបស់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភា ។
 
ការបាញ់សាកល្បងនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងគម្រោងពង្រឹងសមត្ថភាពការពារជាតិ ទប់ទល់នឹងកងទ័ពជើងទឹកមហាយក្សចិន ជាពិសេសការការពារផ្លូវសមុទ្រសំខាន់ៗ ប្រសិនបើមានសង្គ្រាមកើតឡើង ។
 
នាវាមុជទឹកដែលមានឈ្មោះថា Narwhal ដឹកនាំការសាងសង់ដោយក្រុមហ៊ុន CSBC Corp របស់តៃវ៉ាន់ មានតម្លៃប្រមាណ ១,៥៧ ពាន់លានដុល្លារប្រើប្រាស់ប្រព័ន្ធប្រយុទ្ធរបស់ក្រុមហ៊ុន Lockheed Martin និងបំពាក់ដោយគ្រាប់មីស៊ីល Torpedo ធុនធ្ងន់ Mark 48 របស់សហរដ្ឋអាមេរិក ។
 
បើតាម Straits times, គម្រោងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងតៃប៉ិ ក្នុងការធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈរដ្ឋធានីប៉េកាំងបានបង្កើនសកម្មភាពយោធា នៅជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ ។
 
យោងតាមក្រុមហ៊ុន CSBC, ការធ្វើតេស្តនេះ បានបញ្ជាក់ពីសមត្ថភាពប្រតិបត្តិការរបស់ប្រព័ន្ធប្រយុទ្ធ នៃនាវាមុជទឹក Narwhal រួមមានការរាវរកនិងការតាមដានគោលដៅ, ការគ្រប់គ្រងលើការបាញ់ប្រហារ, ការបាញ់បង្ហោះ និងការបញ្ជាគ្រាប់មីស៊ីល Torpedo ឱ្យចំគោលដៅ ។
 
ទោះបីជាកោះតៃវ៉ាន់មានភាពឯកោផ្នែកការទូតក៏ដោយ ប៉ុន្តែគម្រោងនាវាមុជទឹកនេះ ទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យា និងជំនាញពីប្រទេសមួយចំនួន រួមមាន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។
 
យ៉ាងណា បើធៀបនឹងមហាយក្សចិន កម្លាំងយោធារបស់តៃវ៉ាន់នៅមានកម្រិតទាបជាងឆ្ងាយណាស់ ខណៈទីក្រុងប៉េកាំង មាននាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ ។
 
បើតាមការគ្រោងទុកនោះ កោះតៃវ៉ាន់មានមហិច្ឆតាសាងសង់នាវាមុជទឹកដ៏ទំនើបបែបនេះ ឱ្យបានចំនួន ៨ គ្រឿង ជាមួយនឹងការប្រព័ន្ធមីស៊ីលម៉ូដែលជំនាន់ក្រោយៗ ដោយរំពឹងថា នឹងដាក់ពង្រាយឱ្យបានយ៉ាងតិចចំនួន ២ គ្រឿង នៅត្រឹមឆ្នាំ ២០២៧ ៕
 
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា