មេធំអ៊ីរ៉ង់ថា អ៊ុយរ៉ាញ៉ូម ត្រូវតែស្ថិតក្នុងប្រទេស មិនអាចបញ្ជូនចេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំអ៊ីរ៉ង់ថា អ៊ុយរ៉ាញ៉ូម ត្រូវតែស្ថិតក្នុងប្រទេស មិនអាចបញ្ជូនចេញ

មេធំអ៊ីរ៉ង់ថា អ៊ុយរ៉ាញ៉ូម ត្រូវតែស្ថិតក្នុងប្រទេស មិនអាចបញ្ជូនចេញ

តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានប្រកាសថា សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច ត្រូវតែស្ថិតនៅក្នុងប្រទេស មិនអាចបញ្ជូនចេញក្រៅ បាននោះទេ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ដែលបានអះអាង កាលពីថ្ងៃព្រហស្បតិ៍។

Advertisement

បើតាម CNA, បទបញ្ជារបស់លោក Ayatollah Mojtaba Khamenei អាចធ្វើឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ខកចិត្តបន្ថែមទៀត និងធ្វើឱ្យកិច្ចចរចាមានភាពស្មុគស្មាញ លើការបញ្ចប់សង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

អ៊ីស្រាអែល សហរដ្ឋអាមេរិក និង រដ្ឋលោកខាងលិចផ្សេងទៀត បានចោទប្រកាន់អ៊ីរ៉ង់ ជាយូរមកហើយថា កំពុងស្វែងរកអាវុធនុយក្លេអ៊ែរ រួមទាំង ការចង្អុលបង្ហាញពីការផ្លាស់ប្តូររបស់អ៊ីរ៉ង់ ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់៦០ភាគរយ ដែលខ្ពស់ជាងតម្រូវការ សម្រាប់ការប្រើប្រាស់ស៊ីវិល និងជិតដល់ ៩០ ភាគរយ ដែលត្រូវការ សម្រាប់ការផលិតអាវុធ។ យ៉ាងណាមិញ អ៊ីរ៉ង់បដិសេធថា ខ្លួនមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ នោះឡើយ។

ប្រភពពីមន្ត្រីអ៊ីរ៉ង់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃបញ្ហានេះ បានរៀបរាប់ថា «ការណែនាំរបស់មេដឹកនាំកំពូល គឺ ថា ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលសម្បូរទៅដោយសារធាតុរ៉ែ មិនគួរចាកចេញពីប្រទេស» ។

បើតាមប្រភព, មេដឹកនាំកំពូលជឿជាក់ថា ការបញ្ជូនសម្ភារៈទាំងនេះ ទៅក្រៅប្រទេសនឹងធ្វើឱ្យប្រទេសអ៊ីរ៉ង់ ងាយរងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នាពេលអនាគត។

ដំណឹងនេះ ធ្វើឡើង ក្រោយពេល១ថ្ងៃ ដែលប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf អះអាងថា សហរដ្ឋអាមេរិកនៅតែចង់បំផ្ទុះសង្គ្រាមជាថ្មី ហើយសង្ឃឹមថា សាធារណរដ្ឋអ៊ីស្លាមមួយនេះ នឹងចុះចាញ់។

យ៉ាងណា សេតវិមាន និងក្រសួងការបរទេសអ៊ីរ៉ង់ មិនបានឆ្លើយតបទៅនឹងសំណើសុំ ការអត្ថាធិប្បាយ ជុំវិញការលើកឡើង របស់មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលចង់រក្សាទុក អ៊ុយរ៉ាញ៉ូម ឲ្យនៅក្នុងប្រទេសដដែល នោះទេ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា