រុស្ស៊ី និង បេឡារុស ធ្វើសមយុទ្ធ ប្រើប្រាស់អាវុធនុយក្លេអ៊ែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី និង បេឡារុស ធ្វើសមយុទ្ធ ប្រើប្រាស់អាវុធនុយក្លេអ៊ែ

រុស្ស៊ី និង បេឡារុស ធ្វើសមយុទ្ធ ប្រើប្រាស់អាវុធនុយក្លេអ៊ែ

មូស្គូ ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និង បេឡារុស បានធ្វើសមយុទ្ធរួមគ្នា សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ បេឡារុស ដែលជាប្រទេសជិតខាង និង ជាសម្ព័ន្ធមិត្ត របស់ទីក្រុងមូស្គូ មានផ្ទុកអាវុធនុយក្លេអ៊ែរ ផលិតនៅប្រទេសរុស្ស៊ី ។

Advertisement

នៅក្នុងជំនួប តាមវីដេអូពីចម្ងាយ ជាមួយមេដឹកនាំបេឡារុស លោក Alexander Lukashenko, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា រុស្ស៊ី និងបេឡារុស កំពុងធ្វើការហ្វឹកហ្វឺនរួមគ្នាលើកដំបូង នៃ កងទ័ពរុស្ស៊ី និងបេឡារុស ដើម្បីអនុវត្តសកម្មភាពរបស់មន្ត្រី ក្នុងបញ្ជាការ និងអន្តរកម្ម កំឡុងពេលប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក ពូទីន បន្ថែមថា សមយុទ្ធនេះ ត្រូវបានគ្រោងទុក “រាប់ទសវត្សរ៍មុន” ។

ការលើកឡើងនេះ ចំពេលដែល ប្រទេសរុស្ស៊ីធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ ទ្រង់ទ្រាយដ៏ធំ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ទី២១ ខែឧសភា។

បើតាមក្រសួងការពារជាតិរុស្ស៊ី, សមយុទ្ធអាវុធនុយក្លេអ៊ែរឈុតធំ នាពេលនេះ មានការចូលរួមពីកងទ័ពចំនួន ៦ ម៉ឺន ៤ពាន់នាក់, កាំជ្រួចមីស៊ីលជាង ២០០ គ្រាប់, យន្តហោះជាង ១៤០ គ្រឿង, នាវាចម្បាំងលើផ្ទៃទឹក ចំនួន ៧៣ គ្រឿង និងនាវាមុជទឹកចំនួន ១៣ គ្រឿង រួមទាំង កប៉ាល់មុជទឹកបំពាក់ដោយកាំជ្រួចផ្លោងអន្តរទ្វីប នុយក្លេអ៊ែរ ចំនួន ៨ គ្រឿង ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា