លោក ត្រាំ ប្តេជ្ញាមិនបើកដៃឱ្យ អ៊ីរ៉ង់ អាចរក្សាទុកសារធាតុផលិតនុយក្លេអ៊ែរជាដាច់ខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្តេជ្ញាមិនបើកដៃឱ្យ អ៊ីរ៉ង់ អាចរក្សាទុកសារធាតុផលិតនុយក្លេអ៊ែរជាដាច់ខាត

លោក ត្រាំ ប្តេជ្ញាមិនបើកដៃឱ្យ អ៊ីរ៉ង់ អាចរក្សាទុកសារធាតុផលិតនុយក្លេអ៊ែរជាដាច់ខាត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តេជ្ញាយ៉ាងដាច់អហង្ការថា សហរដ្ឋអាមេរិក គ្មានថ្ងៃបើកដៃឱ្យប្រទេសអ៊ីរ៉ង់អាចរក្សាទុកអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុអ៊ុយរ៉ាញ៉ូមខ្ពស់ជាដាច់ខាត ។

Advertisement

មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានអះអាងច្បាស់ៗថា សហរដ្ឋអាមេរិកនឹងចេញមុខប្រឆាំងនូវរាល់ការទាមទារលុយលើការដឹកជញ្ជូននានាឆ្លងកាត់ច្រកសមុទ្រ Hormuz ។

នៅពេលត្រូវបានសាកសួរថាតើអ៊ីរ៉ង់អាចរក្សាទុកស្តុកអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុអ៊ុយរ៉ាញ៉ូមខ្ពស់របស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនាពេលអនាគត ដែរឬទេ ? លោក Trump ឆ្លើយតបភ្លាមៗវិញថា ទេ អាមេរិកប្រហែលជានឹងបំផ្លាញវា បន្ទាប់ពីអាមេរិកទទួលបានវា ហើយអាមេរិកក៏មិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានវាដែរ ។

លោក Trump បានថ្លែងអះអាងជាថ្មី នៅចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃ ព្រហស្បតិ៍ ថា សហរដ្ឋអាមេរិក គ្មានថ្ងៃបើកដៃឱ្យអ៊ីរ៉ង់អាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ។

ក្រឡេកមកបញ្ហាច្រកសមុទ្រ Hormuz វិញ ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ និយាយថា លោកមិនចង់ឱ្យមានការយកលុយទេ ព្រោះវាជាផ្លូវទឹកអន្តរជាតិ ដូច្នេះច្រកសមុទ្រដ៏សំខាន់របស់ពិភពលោកមួយនេះ មិនគួរយកលុយសេវានៅពេលនេះទេ ។

លោក Trump បន្ថែមថា មូលហេតុដែលអ៊ីរ៉ង់ចង់ទាមទារប្រាក់កម្រៃបែបនេះ គឺប្រហែលជាអ៊ីរ៉ង់កំពុងរងការខាតបង់ធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន ដោយសារតែការរឹតបន្តឹងលើសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក ។

បើតាម Anadolu, បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុត សម្រាប់ការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ ដែលបង្កឱ្យមានភាពចលាចលទូទាំងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ព្រមទាំងរង្គោះរង្គើដល់ទីផ្សារថាមពលពិភពលោក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា