កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន

កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេស នឹងបន្តទទួលយកនិស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការការងារក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែល ។

Advertisement

នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក បានវាយតម្លៃខ្ពស់ ចំពោះទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល-កម្ពុជា ។

លោកជំទាវបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិត ក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហ​ប្រតិបត្តិ​ការ​នេះនឹង បន្តរីកចម្រើនបន្ថែមទៀត។ លោកជំទាវបានសង្កត់ធ្ងន់ថាភាពស្រដៀង គ្នានៃប្រជាសាស្ត្រ ដែលមានយុវជន​ភាគច្រើនគឺជាកាតាលីករដ៏សំខាន់ សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែង រកឱកាសពង្រីកកិច្ចសហ ប្រតិបត្តិការ​ក្នុងវិស័យ​ជាច្រើន​បន្ថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះ លោកជំទាវ ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការទ្វេភាគី ដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ រួមមានការ​បន្តទទួលយក និស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិ ការការងារ ក្នុងផ្នែកកសិកម្ម នៅអ៊ីស្រាអែល ។ បន្ថែមលើនេះ លោកជំទាវក៏នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រផងដែរ ។

ជាការឆ្លើយតបសម្ដេចធិបតី ក៏បានសម្ដែងនូវការអបអរសាទរចំពោះ លោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត​អ៊ីស្រា​អែលប្រចាំ កម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្តចំពោះកិច្ចសហ ប្រតិបត្តិការកន្លងមករវាង កម្ពុជា និងអ៊ីស្រាអែល ព្រមទាំងបាន ឯកភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពល ជាច្រើនបន្ថែមទៀត ។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ យ៉ាងពេញលេញ ដល់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងជំរុញ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលផ្សេងៗ ជាច្រើនទៀត ។

សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក៏បានពិភាក្សា គ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ សំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម និងការ គ្រប់គ្រងធនធានទឹក, វិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យសុខា ភិបាល ព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យ ឯកជន រវាងកម្ពុជា និងអ៊ីស្រាអែល ផងដែរ ។

សូមបញ្ជាក់ថា កម្ពុជា​-អ៊ីស្រាអែល បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ​ក្នុង​ឆ្នាំ​១៩៥៨ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥ ​ក្រោយ​ពេល​ដែល​ខ្មែរ​ក្រហម ​ដឹក​នាំ​ប្រទេស ។ ទោះ​ជា​យ៉ាង​ណា​ទំនាក់ទំនង​នេះ ​បាន​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ១៩៩៣ ដោយផ្តោត​សំខាន់​លើ​កា​រផ្ទេរ ចំណេះដឹងបច្ចេកទេស​កសិកម្ម និង​ការ​បណ្តុះបណ្តាលធនធាន​មនុស្ស ។ គិតចាប់តាំង​ពីឆ្នាំ២០០៨មក កម្ពុជា ​បាន​បញ្ជូន​និស្សិតកសិកម្ម​រាប់ពាន់នាក់​ទៅកាន់ប្រទេស​អ៊ីស្រាអែល ដើម្បីសិក្សា និង​អនុវត្ត​ការងារ​ផ្ទាល់លើវិស័យកសិកម្ម ។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា, បច្ចុប្បន្នមានពលរដ្ឋខ្មែរបាន និងកំពុងរស់នៅ ឬរៀនសូត្រនៅក្នុង​ប្រទេសមួយចំនួននៅតំបន់ដើមបូព៌ា ។ ជាក់ស្តែងនិស្សិតខ្មែរប្រមាណ ២៣៩នាក់ កំពុងសិក្សារៀនសូត្រនៅប្រទេសអ៊ីស្រាអែល ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា