ផ្ទុះគ្រាប់បែកផ្ទួនៗជិតសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតី បារាំង អំឡុងទស្សនកិច្ចនៅ ស៊ីរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទុះគ្រាប់បែកផ្ទួនៗជិតសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតី បារាំង អំឡុងទស្សនកិច្ចនៅ ស៊ីរី

ផ្ទុះគ្រាប់បែកផ្ទួនៗជិតសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតី បារាំង អំឡុងទស្សនកិច្ចនៅ ស៊ីរី

ដាម៉ាស ៖ មានការបំផ្ទុះគ្រាប់បែកផ្ទួនៗនៅថ្ងៃអង្គារនេះនៅក្បែរសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលមានទីតាំង ស្ថិតក្នុងរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី ពោលគឺចំពេលដែលមេដឹកនាំរូបនេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ ។

Advertisement

ហេតុការណ៍នេះកើតឡើងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅហាងកាហ្វេមួយកន្លែង ស្ថិតក្នុងទីក្រុងដាម៉ាសដូចគ្នា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១០ នាក់ និងរបួស ២០ នាក់ផ្សេងទៀត ។

បើតាម AFP, ការផ្ទុះគ្រាប់បែកទាំងនេះបង្ហាញពីបញ្ហាប្រឈមសន្តិសុខ ចុងក្រោយបង្អស់ សម្រាប់អាជ្ញាធស៊ីរី ដែលកំពុងព្យាយាមបង្រួបបង្រួមប្រទេសឡើងវិញ ពោលគឺបន្ទាប់ពីមានសង្គ្រាមស៊ីវិល ជាង ១៣ ឆ្នាំ ។

ចំនួនអ្នករងគ្រោះ មិនទាន់ត្រូវបានដឹងច្បាស់ នៅឡើយទេ ហើយ ក៏មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវភ្លាមៗ នោះដែរ ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃជម្លោះនៅស៊ីរី, ក្រុមសកម្មប្រយុទ្ធជាច្រើន រួមទាំងក្រុមរដ្ឋឥស្លាម IS បានបង្កើតមូលដ្ឋាន នៅក្នុងប្រទេសមួយនេះ ។

យ៉ាងណា វិមាន Elysee និយាយថា លោក Macron មិនបានឮសំឡេងផ្ទុះណាមួយឡើយ ខណៈពេលដែលរូបលោកកំពុងធ្វើដំណើរ ទៅជួបលោក al-Sharaa ប្រធានាធិបតីបណ្តាះអាសន្នរបស់ស៊ីរី ។

បើតាម AFP ដដែល, ការធ្វើដំណើរទស្សនកិច្ចរបស់លោក Macron នៅប្រទេសស៊ីរីក្នុងគ្រានេះគឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់បារាំង ចំពោះប្រជាជន និងប្រទេសស៊ីរី ព្រមទាំង បើកជំពូកថ្មី នៃស្ថិរភាព និង សន្តិភាពសម្រាប់ប្រទេសមួយនេះផងដែរ ។

ការិយាល័យ របស់លោក Macron និយាយថា ប្រទេសបារាំងគាំទ្រដល់ការចូលរួមចំណែក កសាងប្រទេសស៊ីរីជាថ្មី ស្របតាមសេចក្តីប្រាថ្នា ដែលបានបង្ហាញ ចាប់តាំងពីបដិវត្តន៍អារ៉ាប់នៅទូទាំងមជ្ឈិមបូព៌ា ក្នុងឆ្នាំ ២០១១ ដែលអំពាវនាវឱ្យមានការផ្លាស់ប្តូរ និង កំណែទម្រង់នយោបាយសម្រាប់ប្រទេសមួយនេះ ៕

ប្រភព ៖ AFP, Independent ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា