អ៊ីស្រាអែល ព្រមានអតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា បើ អាមេរិក លក់យន្តហោះ F-35 ឱ្យ តួកគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានអតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា បើ អាមេរិក លក់យន្តហោះ F-35 ឱ្យ តួកគី

អ៊ីស្រាអែល ព្រមានអតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា បើ អាមេរិក លក់យន្តហោះ F-35 ឱ្យ តួកគី

ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ បានរំអុកកុំឲ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសតួកគីនោះទេ ។

Advertisement

លោក Netanyahu បានប្រាប់ Fox News ថា តួកគីមិនគួរទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35 ឬសូម្បីតែម៉ាស៊ីនសម្រាប់យន្តហោះចម្បាំងទេ ពីព្រោះរឿងនេះ នឹងធ្វើឱ្យខូចតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ា ។

លោក Netanyahu សង្កត់ធ្ងន់ទៀតថា វាក៏នឹងក្លាយជាកំហុសឆ្គងមួយផងដែរ សម្រាប់សហរដ្ឋអាមេរិក នៅក្នុងការផ្តល់រង្វាន់ដល់លោកប្រធានាធិបតីតួកគី Tayyip Erdogan ដោយសារតែតួកគីអាចនឹងរកសព្វាវុធទាំងនេះមកបំផ្លាញអ៊ីស្រាអែល ។

បើតាម CNA, ការព្រមានរបស់លោក Netanyahu បានធ្វើឡើងចំពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិករូបនេះ ត្រូវបានពលរដ្ឋតួកគីជាច្រើនរំពឹងថា ជាឱកាសមួយអាចឱ្យទីក្រុងអង់ការ៉ាទទួលបានម៉ាស៊ីនយន្តហោះចម្បាំងរាប់សិបគ្រឿង និងដំណើរបោះជំហានចូលជាថ្មីទៅកាន់កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 ។

បើតាម Ynet News, តួកគីត្រូវបានបណ្តេញចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ F-35 កាលពីឆ្នាំ ២០១៩ បន្ទាប់ពីរឹងទទឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ។

យ៉ាងណា ថ្មីៗនេះ លោក Trump បានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការអនុញ្ញាតឱ្យតួកគីចូលរួមកម្មវិធីនេះឡើងវិញ និងបានអនុម័តលើកិច្ចព្រមព្រៀងលក់ម៉ាស៊ីន General Electric F110 តម្លៃប្រមាណ ៧០០ លានដុល្លារ សម្រាប់គម្រោងយន្តហោះចម្បាំងជំនាន់ទី៥ “KAAN” របស់តួកគីផ្ទាល់ផងដែរ ៕

ប្រភព ៖ CNA និង Ynet News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា