អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ជាមួយ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ជាមួយ អាមេរិក

អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ជាមួយ អាមេរិក

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទទួលស្គាល់កាលពីថ្ងៃ ចន្ទ ថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងតេហេរ៉ង់គួរតែទទួលយកផលប៉ះពាល់នៃជម្លោះនេះ ។

Advertisement

លោក Pezeshkian និយាយថា ថ្ងៃនេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់កំពុងស្ថិតក្នុងសង្គ្រាមទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក ។ យើងត្រូវតែមានភាពប្រាកដនិយម និងទទួលយកផលវិបាកពីធម្មជាតិនៃការតស៊ូនេះ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា សមរភូមិដ៏សំខាន់បំផុតនៅថ្ងៃនេះ គឺសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ។ សម្ពាធសង្គ្រាមបានធ្វើឱ្យអតិផរណានៅអ៊ីរ៉ង់ហក់ឡើងជិត ៩០% ដែលបង្កជាការមិនពេញចិត្តក្នុងសង្គម ។

ប្រសិនបើសម្ពាធសេដ្ឋកិច្ចបង្កឱ្យមានការមិនពេញចិត្តក្នុងសង្គម ហើយការមិនពេញចិត្តនេះរីករាលដាល នោះដើមទុនសង្គមដ៏សម្បើម ដែលប្រជាជនបានបង្កើតឡើងដើម្បីគាំទ្ររដ្ឋ អាចនឹងត្រូវរងការខូចខាត ។

ទោះបីជាការវាយប្រហារយោធាកំពុងបន្តយ៉ាងក្តៅគគុកក៏ដោយ ភាគីអ៊ីរ៉ង់បានបញ្ជាក់ថា ការចរចា និងការទាក់ទងដោយប្រយោល តាមរយៈប្រទេសជាអន្តរការី ដូចជា ប៉ាគីស្ថាន និងកាតានៅតែបន្តធ្វើឡើង ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹង ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា