លោក ស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ, លោក ត្រាំ គ្រោងទទួលដល់ព្រលាន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ, លោក ត្រាំ គ្រោងទទួលដល់ព្រលាន្ត

លោក ស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ, លោក ត្រាំ គ្រោងទទួលដល់ព្រលាន្ត

«វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី Donald Trump មានគម្រោងទៅទទួលស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping ដល់ព្រលាន្តយន្តហោះ នៅពេលដែលមេដឹកនាំចិនរូបនេះអញ្ជើញទៅដល់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ។»

ប្រភពបានបង្ហើបថា យន្តហោះរបស់លោក Xi គ្រោងនឹងចុះចត នៅឯមូលដ្ឋានរួម Andrews ឬ Joint Base Andrews ដែលជាព្រលានយន្តហោះយោធា ស្ថិតនៅក្បែរនឹងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។

បើតាម Reuters, វាជារឿងកម្រណាស់ដែលប្រធានាធិបតីអាមេរិកចេញទៅទទួលស្វាគមន៍មេដឹកនាំបរទេស ដល់ព្រលានយន្តហោះ រាល់ពេលបំពេញទស្សនកិច្ចម្តងៗ។

មន្ត្រីជាន់ខ្ពស់អាមេរិកដែលបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ បាននិយាយថា កម្មវិធីនឹងរួមបញ្ចូលទាំងពិធីទទួលស្វាគមន៍នៅខាងក្នុងសេតវិមាន, ពិធីត្រួតពលយោធា ធ្វើឡើងនៅឯសួនផ្កាកុលាប ឬ Rose Garden និង ពិធីលៀងសាយភោជន៍ផ្លូវការនៅពេលល្ងាច។

ពួកគេបាននិយាយថា ក្នុងចំណោមភ្ញៀវដែលនឹងចូលរួមពិធីលៀងសាយភោជន៍នោះ នឹងមាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរូប រួមមានលោក Jeff Bezos មកពីក្រុមហ៊ុន Amazon, លោក Sundar Pichai មកពីក្រុមហ៊ុន Alphabet, លោក Sam Altman មកពីក្រុមហ៊ុន OpenAI, លោក Tim Cook មកពីក្រុមហ៊ុន Apple, លោក Elon Musk មកពីក្រុមហ៊ុន Tesla, លោក Jensen Huang មកពីក្រុមហ៊ុន Nvidia និង លោក Michael Dell មកពីក្រុមហ៊ុន Dell Technologies។

មន្ត្រីទាំងនោះបាននិយាយថា បញ្ហាផ្សេងៗដូចជា ពាណិជ្ជកម្ម, ការផ្គត់ផ្គង់រ៉ែដ៏កម្រ ដល់សេដ្ឋកិច្ចពិភពលោក និង បញ្ញាសិប្បនិម្មិត ឬ AI ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទដែលនឹងត្រូវលើកយកមកពិភាក្សា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក Xi Jinping នៅទឹកដីសហរដ្ឋអាមេរិក៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា