ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤១

ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤១

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចាត់ឯកឧត្តមរដ្ឋលខាធិការ ខាយ ឃុនហេង ដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពរបស់ក្រសួង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ ក.ប.ទ.ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក្នុងស្មារតីផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

ក្នុងឱកាសនោះ ឯកឧត្តម ខាយ ឃុនហេង បានរំលឹកអំពីការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជូនទៅដល់នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារទាំងអស់ ព្រមទាំងបានសម្តែងនូវការគោរព និងកតញ្ញូតាដ៏ជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់វីរកងទ័ព ដែលបានឈរជើងបំពេញភារកិច្ចយ៉ាងប្តូរផ្តាច់ ក្នុងការការពារជាតិ ប្រជាជន និងបូរណភាពទឹកដី។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក.ប.ទ. នឹងបន្តគាំទ្រ និងសហការជាមួយកងទ័ពជួរមុខជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសនឹងបន្តចូលរួមក្នុងការឧបត្ថម្ភដើម្បីការពារព្រំដែន និងរួមចំណែកថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ។

ជាមួយគ្នានេះ គណៈប្រតិភូបាននាំយកអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រួមមាន ម៉ូតូ ៦គ្រឿង, ប្រេង ៥,០០០លីត្រ, សម្ភារៈគ្រឿងសំណង់ ឧបករណ៍ សម្ភារ:គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ដើម្បីគាំទ្រជីវភាពរបស់យោធិន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួរមុខនៅតាមបន្ទាត់ព្រំដែន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា