លំនៅឋានគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ។ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លំនៅឋានគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ។

លំនៅឋានគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ ម្ហូបលើតុ កូនទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។

ដើម្បីសម្រេចគោលដៅនេះ ពីនេះទៅមុខ យើងត្រូវផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយវិនិយោគឱ្យចំតម្រូវការ ដែលក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល និងជំរុញការអនុវត្តនយោបាយជាយុទ្ធសាស្រ្តដែលក្នុងក្របខណ្ឌគ្រួសារ ពលរដ្ឋត្រូវមាន ដី ផ្ទះ ស្រះទឹក និងដំណាំដំណោចជុំវិញផ្ទះ ។

វេទិកានាពេលនេះ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាតំណាងជាតិនៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដៃគូអភិវឌ្ឍ និងនាយកប្រចាំប្រទេសនៃអង្កការលំនៅឋានមនុស្សជាតិអន្ដរជាតិកម្ពុជា ជាការបើកទ្វារស្វាគមន៍ចំពោះរាល់កិច្ចសហការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងអង្គការ ដៃគូអភិវឌ្ឍនានា ក្នុងការរួមគ្នាជួយប្រជាជនកម្ពុជា ពិសេសបងប្អូនដែលរស់នៅក្នុងសំណង់មិនរៀបរយឱ្យមានជីវភាពប្រសើរឡើង។

វេទិកាស្ដីពីអំពីការដាក់ដំណើរការយុទ្ធនាការសកល “យើងរួមគ្នាគិតពីលំនៅឋាន ” នៅកម្ពុជា Let’s Open the Door

៣០ តុលា ២០២៦

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា