ក្រសួងសុខាភិបាល បើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាល បើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ»

ក្រសួងសុខាភិបាល បើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមា» នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

ការរៀបចំសន្និសីទវេជ្ជសាស្ត្រមាតា ទារក និងកុមារជានេះ ក្នុងគោលបំណងបង្កើនឱ្យមានទំនាក់ទំនងល្អជាសហភាតរៈរវាងគ្នានិងគ្នា រួមទាំងវិស័យឯកជន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយគ្នា ស្តីពីការថែទាំព្យាបាលមាតា ទារក និងកុមារ។

ប្រធានបទឆ្នាំនេះ គឺបង្ហាញយ៉ាងច្បាស់នូវគោលបំណងរួមសាមគ្គីគ្នា ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ ដែលជាធនធានអនាគតសម្រាប់ប្រទេសជាតិ។ ពិតណាស់ការព្យាបាល សង្គ្រោះជីវិត គឺជាតួនាទីសំខាន់របស់យើង ហើយការជួយឱ្យអ្នកជំងឺមានសុខភាពកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចចម្បងរួមគ្នា ដែលនេះជាសកម្មភាពរួមចំណែក អភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលមាតា ទារក និងកុមារ លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។   

ក្នុងឱកាសដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឥតឈប់ឈរទាំងចំណេះ ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព សុវត្ថិភាព ក្នុងការបម្រើសេវា ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវមានវប្បធម៌ចែករំលែកដល់សហភារតរៈ ជាក្រុមការងារ ជាអ្នករួមវិជ្ជាជីវៈ ដើម្បីវឌ្ឍនភាពនៅលើទំព័របច្ចុប្បន្នភាពជាមួយគ្នា ដើម្បីផលប្រយោជន៍ និងទំនុកចិត្តរបស់អ្នកជំងឺ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ មានក្តីរំពឹង ចំពោះបងប្អូនសហភាតរៈទាំងអស់ ដែលស្ថិតនៅលើនាវាវិស័យសុខាភិបាលទាំងអស់គ្នាដោយ «ការរៀនសូត្របន្តឥតឈប់ឈរ ប្រមូលផ្គុំគ្នា» ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តជាក់ស្តែង ដើម្បីស្វែងយល់និងពង្រឹងគុណភាពកាន់តែប្រសើរទាំងអស់គ្នា។   

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាលនិងជានាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថាការរៀបចំសន្និសីទវេជ្ជសាស្ត្រមាតា ទារក និងកុមារនេះ ក្នុងគោលបំណងដើម្បីបង្កើនឱ្យមានទំនាក់ទំនងល្អជាសហភាតរៈរវាងគ្នានិងគ្នា រួមទាំងវិស័យឯកជន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយគ្នា ស្តីពីការថែទាំព្យាបាលមាតា ទារក និងកុមារ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យខេត្ត ស្រុក និងវិស័យឯកជន ព្រមទាំងអង្គការដៃគូ។ សន្និសីទនេះ ក៏ជាការបង្កើតឱកាសទំនាក់ទំនង រួមគ្នាពិភាក្សារកដំណោះស្រាយ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពដល់មន្រ្តីសុខាភិបាលនៅគ្រប់កម្រិត ដើម្បីសុខុមាលភាពមាតា ទារក និងកុមារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា