គ.ជ.ប សម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន៤រូប ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០ទៅ១៥លានរៀល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ.ជ.ប សម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន៤រូប ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០ទៅ១៥លានរៀល

គ.ជ.ប សម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន៤រូប ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០ទៅ១៥លានរៀល

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន៤រូប ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០ ទៅ១៥លានរៀល។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បើកសវនាការនៅថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ
លើបណ្តឹង/សំណុំរឿងចំនួន៥ មានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣។

Advertisement

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

បណ្តឹងចំនួន៥ គឺ ២បណ្តឹង ប្តឹងតវ៉ាឱ្យ គ.ជ.ប ច្រានចោលសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលពិន័យចុងចោទញុះញង់ឱ្យមានការបំផ្លាញសន្លឹកឆ្នោត។ ចំណែកបណ្តឹងចំនួន៣ទៀតរបស់ គណបក្សប្រជាជនកម្ពុជាប្តឹងដើម្បីឱ្យ គ.ជ.ប បន្ថែមទោសលើជនដែលបង្ហោះសារញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត។

ជាលទ្ធផលក្រុមប្រឹក្សាសម្រេចដូចតទៅ៖
-សំណុំរឿងលេខ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ ដោយបានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
-សំណុំរឿងលេខ០០២ មានដើមបណ្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប សម្រេចពិន័យប្រាក់ចំនួន១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
-សំណុំរឿងលេខ០០៣ មានដើមបណ្តឹងឈ្មោះ ស៊ុន សុភា ភេទស្រី នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
-សំណុំរឿងលេខ០០៤ និងលេខ០០៥ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ការសេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹងនៅ គ.ជ.ប និងមេធាវីតំណាងចុងចម្លើយនៅ គ.ជ.ប បើកផ្លូវប្តឹង តវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា