បណ្ឌិត ហ៊ុន ម៉ាណែត ៖ វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត ហ៊ុន ម៉ាណែត ៖ វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា

បណ្ឌិត ហ៊ុន ម៉ាណែត ៖ វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា

ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប។

Advertisement

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។

សូមជម្រាបថា វត្តបូព៌ ជាបូជនីយដ្ឋាន និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប ដែលបានកសាងឡើងក្នុងរវាងឆ្នាំ១៦៥០ បើគិតមកដល់ពេលនេះមានអាយុកាលជាង ៤០០ឆ្នាំ។ វត្តរាជបូណ៌ មានទីតាំងស្ថិតនៅភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ។

វត្តបូព៌ ជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈ ដែលមានឋានានុក្រមខ្ពស់ៗគង់នៅដូចជា៖ ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ, ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈថ្នាក់ទោជាដើម។ វត្តនេះក៏ជាវត្តកំណើតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពីសាមណេរតមក ហើយសម្តេចធ្លាប់មានតួនាទីជាព្រះគ្រូសូត្រស្តាំ ក្នុងវត្តរាជបូណ៌ នេះផងដែរ។

និយាយអំពីការអប់រំក្នុងវត្តបូព៌វត្តនេះ បានបើកសាលាពុទ្ធវិទ្យាល័យ ដែលផ្តល់ឲ្យព្រះសង្ឃក្នុងខេត្ត ក៏ដូចជាព្រះសង្ឃ មកពីបណ្តាខេត្តនានា មានឱកាសរៀននូវចំណេះដឹង ទាំងខាងពុទ្ធសាសនា ក៏ដូចជា ចំណេះដឹងទូទៅមានគណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាបរទេសជាដើម។

ជាមួយគ្នានោះផងដែរ វត្តមានមជ្ឈមណ្ឌលវប្បធម៌ និងសិល្បះ ដែលមានបង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបូរាណ មានទាំងស្បែក តូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លែងប្រពៃណី(ភ្លេងការ) ជាដើម។

និយាយអំពីស្នាដៃស្ថាបត្យកម្មវិញ ព្រះវិហារវត្តបូណ៍ គឺជាមរតកវប្បធម៌ដ៏ល្អឯកមួយ ដែលពោលពេញទៅដោយក្បូរក្បាច់រចនា និងស្នាដៃសិល្បៈខ្មែរពិតៗ ដែលរួមមាននៅទាំងលើដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។ តែភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អពិចិត្រនៃសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិង បាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះ ដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំជាដើម។

គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណវត្តបូព៌ ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអាប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹងប្រែង ដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ការជួសជុលនេះ គឺដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។ ក្រុមការងារបច្ចេកទេស បានផ្តោតលើការជួសជុលក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ និងបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានីភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាង ដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា