លោកតាឃ្លាំងមឿង នៅតែជាទីកន្លែងជំនឿ និង ពលរដ្ឋចេញចូលបន់ស្រន់ឥតសូវដាច់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកតាឃ្លាំងមឿង នៅតែជាទីកន្លែងជំនឿ និង ពលរដ្ឋចេញចូលបន់ស្រន់ឥតសូវដាច់
វប្បធម៌ 22/08/2023

លោកតាឃ្លាំងមឿង នៅតែជាទីកន្លែងជំនឿ និង ពលរដ្ឋចេញចូលបន់ស្រន់ឥតសូវដាច់

(ខេត្តពោធិ៍សាត់)៖ បូជនីយដ្ឋាន ប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ
នៅតែស្ថិតក្នុងការគោរបូជា និងការជឿជាក់លើអប្បិយជំនឿក្នុងស្រទាប់ពលរដ្ឋកម្ពុជា។ទីកន្លែងមួយនេះបានក្លាយជាកន្លែងប្រតិបត្តិ និងក្រុមមនុស្សចាស់ក្មេងរាប់សិបនាក់រៀងរាល់ថ្ងៃតែងចូលបន់ស្រន់សុំសេខក្តីសុខ សេចក្តីចម្រើននៅពេលឆ្លងកាត់។

Advertisement

បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង មានទីតាំងស្ថិតនៅ ភូមិជំរំ សៀម ឃុំ ស្នាមព្រះ ស្រុក បានកាន ខេត្តពោធិ៍សាត់។ជំនឿដែលនៅតែស្ថិតក្នុងដួងចិត្តពលរដ្ឋខ្មែរ អស់កាលដ៏យូរលង់មកហើយនេះដែរ ដោយសារថា អ្នកតាឃ្លាំងមឿងជាមេទ័ពកំពូលម្នាក់ដែលមានមហិទ្ធិឫទ្ធិ ខ្លាំងពូកែកាលពីសម័យដើម ហ៊ានហក់ចូលក្នុងរណ្ដៅចម្រូងពលីជីវិត រួចហើយបានកេណ្ឌទ័ពខ្មោចទៅប្រយុទ្ធជាមួយទ័ពសៀម រហូតដណ្ដើមបានទឹកដីមកវិញ។

លោក ប៊ុន តូ ដែលជាអ្នកមើលខុសត្រូវមួយរូបប្រចាំនៅបូជនីយដ្ឋានអ្នកតាឃ្លាំងមឿងបានបញ្ជាក់ប្រាប់ថាទីសក្ការៈបូជា និង ជាទីកន្លែងជំនឿមួយនេះបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលអ្នកដំណើរឆ្លងកាត់ពីទីជិតឆ្ងាយ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចេញចូលដើម្បីបន់ស្រន់ ពុំសូវខានសោះឡើយ។ អ្វីដែលល្បីរន្ទឺនោះគឺត្រូវបានគេដឹងថាមនុស្សភាគច្រើនបានសមដូចក្តីប៉ងប្រាថ្នាផង។

លោកថា៖”មនុស្សចាស់ក្មេងតែងចូលមកបន់ស្រន់តាមជំនឿរៀងៗខ្លួន ហើយតែងនិយាយថាសក្តិសិទ្ធណាស់។ក្រុមពលរដ្ឋចូលមកកាន់ទីកន្លែងនេះចាប់តាំងតែពីព្រឹករហូតដល់ល្ងាចមិនថាថ្ងៃណាជាថ្ងៃណានោះឡើយ”។

គួរបញ្ជាក់ថា ឧកញ៉ា ឃ្លាំង មឿងឬអ្នកតាឃ្លាំងមឿង ត្រូវបានកត់ត្រាទុកប្រវត្តិដ៏អស្ចារ្យ និងអច្ឆរិយ ដែលជាវីរៈជនក្លាហានក្នុងប្រវត្តិសាស្ត្រខ្មែរជំនាន់មុ។

ក្រៅពីជាទីតាំងជំនឿ និង ទីតាំង ប្រវត្តិសាស្ត្រ បូជនីយដ្ឋាន មួយកន្លែងនេះក៏កំពុងបានក្លាយជាទីកន្លែងដែលភ្ញៀវទេសចរ ចូលអង្គុយ សម្រាកលំហែកាយ ព្រោះថាមានទីធ្លាធំទូលាយ ដើមឈើ សួនផ្កា មានរូបចម្លាក់បែបសាសនា រូបចម្លាក់បែប វប្បធម៌សិល្បៈ រូបចម្លាក់ដំរីយ៉ាងធំៗបានថតរូបទុកជាអនុស្សាវរីយ៍។ ក្រៅពីនេះភ្ញៀវទេសចរ ក៏អាចទៅផ្តល់ចំណីសត្វដូចជាសត្វព្រាប និងត្រីយ៉ាងសប្បាយរីករាយ៕

ដោយ៖ម៉ាដេប៉ូ ,រូបភាព៖លោក សែម បូរិន

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា