ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាបានការពារយ៉ាងគត់មុតនូវ ឯករាជ្យ និងអធិបតេយ្យជាតិ តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាបានការពារយ៉ាងគត់មុតនូវ ឯករាជ្យ និងអធិបតេយ្យជាតិ តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាបានការពារយ៉ាងគត់មុតនូវ ឯករាជ្យ និងអធិបតេយ្យជាតិ តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបានការពារយ៉ាងគត់មុតនូវ ឯករាជ្យ និងអធិបតេយ្យជាតិ តបនឹងការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ការពារបូរណភាពទឹកដី តាមរយៈការការពារ និងចរចាយ៉ាងស្វិតស្វាញ ដើម្បីការពារដែនដី របស់យើង ការពារយុត្តិធម៌ កិត្តិយស កេរ្តិ៍ឈ្មោះរបស់យើង នៅគ្រប់វេទិកា និងទីកន្លែងណាដែលត្រូវពួកអមិត្តបំភ្ល និងវាយប្រហារ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

Advertisement

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា យើងបានជំរុញ និងបង្កើនសកម្មភាពការទូតរបស់យើងនៅក្រៅប្រទេស ដោយបើកឡើងវិញ និងបង្កើតស្ថានទូតថ្មី ស្តារឡើងវិញនូវទំនាក់ទំនងជាមួយមិត្តចាស់ ពង្រីក ទំនាក់ទំនងជាមួយមិត្ដ តាមរយៈបង្កើតយន្តការពិគ្រោះយោបល់ និងនយោបាយទ្វេភាគី ការធ្វើទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំអន្តរជាតិ នានារបស់រដ្ឋមន្ត្រីការបរទេស ក៏ដូចជាសម្ដេចតេជោ និងថ្នាក់ដឹកនាំជាតិយើង នៅប្រទេសជាច្រើន។

យើងបានទទួលជោគជ័យក្នុងការធ្វើឲ្យតួនាទី និងការចូលរួមរបស់កម្ពុជាមានសារសំខាន់ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដែលអ្នកផងទទួលស្គាល់ តួយ៉ាងជោគជ័យនៃការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ការធ្វើប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ និងការបង្ហាញយ៉ាងជាក់ច្បាស់ពីជំហរកម្ពុជាផ្អែកលើច្បាប់អន្តរជាតិ ក្នុង បញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងក្របខណ្ឌទ្វេភាគីក្តី ពហុភាគីក្ដី យើងបានផ្ដល់នូវការគាំទ្រ និងកិច្ចសហ ប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក បង្ហាញនូវសាមគ្គីភាព រួមវិភាគទានឥតសំចៃដល់ផ្នែកមនុស្សធម៌ និងសន្តិភាព មានការជួយសង្គ្រោះ អ្នកដំណើរលើនាវា Westerdam ការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេស ជិតខាងជាច្រើន និងវត្តមានកងទ័ពមួកខៀវរបស់យើង នៅទ្វីបអាហ្វ្រិក និង តំបន់មជ្ឈិមបូព៌ា ជាឧទាហរណ៍ស្រាប់៕ដោយ៖ ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា