កីឡាករមាសស៊ីហ្គេមចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធនិងប្រជែងសិទ្ធកីឡាអូឡាំពិក នៅបារាំង ២០២៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កីឡាករមាសស៊ីហ្គេមចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធនិងប្រជែងសិទ្ធកីឡាអូឡាំពិក នៅបារាំង ២០២៤
កីឡា 17/09/2023

កីឡាករមាសស៊ីហ្គេមចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធនិងប្រជែងសិទ្ធកីឡាអូឡាំពិក នៅបារាំង ២០២៤

ម្ចាស់មេដាយមាសចំបាប់ស៊ីហ្គេម ២០២៣ កីឡាករជម្រើសជាតិកម្ពុជា ស៊ូ បាលី កំពុង ស្វះស្វែងឱកាសល្អៗ ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសស៊ែរប៊ី ដោយស៊ូ បាលី នៅតែមានឱកាសឈ្នះមេដាយសំរឹទ្ធ និងប្រជែងសិទ្ធ ចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារំាង នាឆ្នាំ២០២៤។

Advertisement

លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ និងជាអនុ ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលកំពុងដឹកនាំកីឡាករ ស៊ូ បាលី ចូលរួមប្រកួត កីឡាចំបាប់ជើងឯកពិភពលោក នៅប្រទេសស៊ែរប៊ីបានគូសបញ្ជាក់មកថា កីឡាករ កម្ពុជា ស៊ូ បាលី បានប្រកួតចាញ់កីឡាករ Geno Petriashvili មកពីប្រទេសហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ក្នុងលទ្ធផល បច្ចេកទេស ៩ទល់៣ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ និងជាអនុ ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលកំពុងដឹកនាំកីឡាករ ស៊ូ បាលី ចូលរួមប្រកួត កីឡាចំបាប់ជើងឯកពិភពលោក នៅប្រទេសស៊ែរប៊ីបានគូសបញ្ជាក់មកថា កីឡាករ កម្ពុជា ស៊ូ បាលី បានប្រកួតចាញ់កីឡាករ Geno Petriashvili មកពីប្រទេសហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ក្នុងលទ្ធផល បច្ចេកទេស ៩ទល់៣ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

អនុប្រធានសហព័ន្ធចំបាប់រូបនេះ បានសង្កត់ធ្ងន់ថា លទ្ធផលប្រកួតរបស់ស៊ូ បាលី ជាមួយនឹងកីឡាករហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក គឺជាលទ្ធផល មួយមិនអាក្រក់នោះទេ គឺកម្ពុជាធ្វើបានលទ្ធផលល្អគ្រាន់បើ ដោយសារកម្ពុជាបានប៉ះ ប្រកួតដំបូងជាកីឡាករខ្លាំង ក្នុងប្រភេទកីឡាអូឡាំពិក ដែលជាម្ចាស់មេដាយមាស កីឡា អូឡាំពិក។

លោកបានអះអាងថា នេះជាលើកទីមួយហើយដែលកីឡាករ ចំបាប់ កម្ពុជាបានចូលរួម ប្រកួតជើងឯកពិភពលោក ហើយតាមរយៈការចូលរួមកម្រិតពិភព លោក ជាលើកដំបូងនេះនឹងកសាងកំណត់ត្រាថ្មីៗ សម្រាប់ឱកាសក្នុងកម្រិតពិភព លោក នាពេលខាងមុខទៀត។ គួរបញ្ជាក់ថា កីឡាករកម្ពុជា ស៊ូ បាលី នឹងត្រូវបន្តប្រកួតនៅវេលាម៉ោង ៣:៣៨ នាទី (ម៉ោងនៅកម្ពុជា) ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយកីឡាកររុស្ស៊ី Kurannov លើប្រភេទទម្ងន់ ១២៥គីឡូក្រាម៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ

បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា