សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គណបក្សនយោបាយដែលមានបំណង ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គណបក្សនយោបាយដែលមានបំណង ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គណបក្សនយោបាយដែលមានបំណង ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគំនិតផ្តួចផ្តើមនិងបំណងដ៏ល្អរបស់បណ្តាគណបក្សនយោបាយដែលមានបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារជាសំឡេងនៅសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣នេះថា គណបក្សប្រជាជន កម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជន កម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយ គណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូរស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែតុលា មានគណបក្សនយោបាយនៅកម្ពុជាចំនួន ១៣ បានធ្វើលិខិតផ្លូវការស្នើសុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំង ១៣ រួមមាន៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្ស ធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្ស មហាសាមគ្គីជាតិខ្មែរ គណបក្ស អំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរី ឯករាជ្យប្រជាធិបតេយ្យ គណបក្ សចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអង្គរ និងគណបក្សសាធារណរដ្ឋ៕ដោយ៖ពលជ័យ

Advertisement


ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា