សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែល សមត្ថកិច្ច រកឃើញ ថាគ្មានច្បាប់ នឹងត្រូវកម្ទេចចោលបើ រក ឃើញថា ជាសាច់ខូចគុណភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែល សមត្ថកិច្ច រកឃើញ ថាគ្មានច្បាប់ នឹងត្រូវកម្ទេចចោលបើ រក ឃើញថា ជាសាច់ខូចគុណភាព
សុខភាព 06/12/2023

សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែល សមត្ថកិច្ច រកឃើញ ថាគ្មានច្បាប់ នឹងត្រូវកម្ទេចចោលបើ រក ឃើញថា ជាសាច់ខូចគុណភាព

(ភ្នំពេញ)៖ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែល ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វរកឃើញ ថាគ្មានច្បាប់ ស្ថិតនៅទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងក្នុងភូមិសំរោងទាវ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ទី៤ ខែធ្នូនេះ នឹងត្រូវកម្ទេចចោលបើ រក ឃើញថា ជាសាច់ខូចគុណភាព។

Advertisement

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចូលសាច់ បង្កកចូលមកកម្ពុជា មានការសុំអនុញ្ញាតពីក្រុមហ៊ុនមានបំណងនាំចូលមកលក់ដែលមាននាំមកពីអាមេរិកដែលយើងឃើញដាក់លក់នៅតាមភោជនីយដ្ឋានល្បីៗហើយមានតម្លៃថ្លៃ ។

កញ្ញាបានបន្តថា ក្រុមហ៊ុនទាំងនោះ នៅពេលដែលទទួលបានលិខិតអនុញ្ញាត គឺគាត់នាំចូលទៅតាមបរិមាណ ស្របតាមគុណភាព និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគ ប៉ុន្តែនៅតែមានសាច់បង្កកមួយចំនួន នៅតែមានការលួចលាក់នាំចូលខុសច្បាប់ដែលចំនួនខ្លះសាច់ខូចគុណភាព ខណៈបច្ចុប្បន្នសាច់ ខូចគុណភាពទាំងនោះ ជាមុខសញ្ញារបស់ក្រសួងកសិកម្មឈានទៅស្រាវជ្រាវបង្ក្រាប និងដុត កម្ទេច ចោល។

កញ្ញា អ៊ឹម រចនាបញ្ជាក់ថា៖ «សាច់បង្កកមិនមែនខុសច្បាប់ និងគ្រោះថ្នាក់ដល់សុខ ភាពទាំង អស់នោះទេ ក្រុហ៊ុនដែលគាត់សុំអនុញ្ញាតច្បាប់ត្រឹមត្រូវ ហើយគាត់នាំ ចូលមកសាច់មាន គុណភាព អាហ្នឹងគាត់ស្របច្បាប់អាចដាក់លក់បានធម្មតា លើកលែងតែយើងរកឃើញថា ក្រុមហ៊ុនគាត់នាំចូលមកខុសច្បាប់ ហើយខូចគុណភាព»។

កញ្ញា អ៊ឹម រចនាបានបញ្ជាក់បន្ថែមថា ចំពោះជនល្មើសដែលនាំចូលសាច់ខុសច្បាប់ និងខូចគុណភាព នឹង ប្រឈម មុខច្បាប់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសាទរចំពោះចំណាត់ការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទៅ លើសាច់បង្កកគ្មានច្បាប់អនុញ្ញាតជាបន្តបន្ទាប់ ជាពិសេសកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ បានរកឃើញសាច់បង្កកគ្មានច្បាប់អនុញ្ញាតជិត ៤០ម៉ឺនគីឡូក្រាម នៅរាជធានីភ្នំពេញ។

លោកបន្ថែមថា ចំណាត់ការទៅលើសាច់បង្កកគ្មានច្បាប់អនុញ្ញាតជាបន្តបន្តាប់នេះ ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកចិញ្ចឹមសត្វនៅកម្ពុជា។

សាច់បង្កកគ្មានឯកសារច្បាប់ទាំងនេះ រួមមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេស ។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានអះអាងថា សាច់សត្វបង្កកទាំងនេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ ។

លោកបានគូសបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្នើសុំទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញឱ្យបិទឃ្លាំងបង្កកសាច់សត្វនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ៕

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា