លោកបណ្ឌិត គិន ភា៖ ការវិលត្រឡប់របស់នាវា Westerdam មកកាន់កម្ពុជា គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកបណ្ឌិត គិន ភា៖ ការវិលត្រឡប់របស់នាវា Westerdam មកកាន់កម្ពុជា គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន

លោកបណ្ឌិត គិន ភា៖ ការវិលត្រឡប់របស់នាវា Westerdam មកកាន់កម្ពុជា គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ការវិលត្រឡប់របស់នាវា Westerdam មកកាន់ក្រុងព្រះសីហនុសាជាថ្មីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន ដែលលោកបានអនុញ្ញាតឱ្យនាវា Westerdam ដែលកំពុងរសាត់នៅលើមហាសាគរគ្មានទីសំចតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលប្រទេសមួយចំនួនបានបដិសេធមិនឱ្យនាវាខ្នាតយក្សមួយនេះចូលសំចតលើដែនដីរបស់ខ្លួនដោយសារតែភ័យខ្លាចមានការរីករាលដាលជំងឺកូវីដ-១៩។

Advertisement

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការវិលត្រឡប់របស់នាវា Westerdam មកកាន់ក្រុងព្រះសីហនុជាថ្មីម្តងទៀត គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោហ៊ុន សែន ដែលលោកបានអនុញ្ញាតឲ្យនាវា Westerdam ដែលកំពុងរសាត់នៅលើមហាសាគរគ្មានទីសុំចតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅពេលនោះនាវាជួបប្រទះនៅការខ្វះខាតសព្វបែបយ៉ាងទាំងស្បៀងអាហារ។ ភ្ញៀវទេសចរជាង៤០ប្រទេសជាតិសាសន៍នៅលើនាវាដោយម្នាក់ៗបានសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព អំពីស្ថានភាពនៃជីវិតរបស់ពួកគេ។ ដូច្នេះនៅពេលដែលមានការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជីវិតរបស់ពួកគេហាក់ដូចជាបានរស់ឡើងវិញ និងបានដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយពួកគេ។

លោកបណ្ឌិត គិន ភា បានបន្តថា ការវិលត្រឡប់មករបស់ពួកគេជាថ្មីម្តងទៀត គឺបង្ហាញអំពីការដឹងគុណរបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន ចំពោះមនោសញ្ចេតនា និងមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់សម្តេចតេជោចំពោះមនុស្សជាតិគ្រប់ជាតិសាសន៍ដោយគ្មានការរើសអើង។ យើងនៅចាំបានក្រោយពេលដែលនាវាទេសចរខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជាជាមួយនឹងកាយវិការផ្តល់នូវការស្រឡាញ់ ការអាណិតសេចក្តីសង្គ្រោះពីសំណាក់សម្តេចតេជោហ៊ុន សែន ចំពោះភ្ញៀវទេសចរទាំងអស់នៅលើនាវាទាំងជាង ៤០ជាតិសាសន៍ ហើយដោយមិនយកសោហ៊ុយផ្សេងៗ រាប់ទាំងការមិនគិតទិដ្ឋាការ និងការផ្តល់នៅសេវាសព្វបែបយ៉ាងទៀតនោះ គឺពួកគេហាក់ដូចជាបានរស់ឡើងវិញនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ពេលនោះហើយកម្ពុជាត្រូវបានប្រសិទ្ធនាមថា “ជាប្រទេសតូចតែបេះដូងធំ”។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា ចិត្តមេត្តាធម៌របស់សម្តេចតេជោ ហ៊ុន សែន ជួយសង្គ្រោះអាយុជីវិតមនុស្សជាតិទាំងជាង៤០ជាតិសាសន៍ ប្រកបដោយសុវត្ថិភាពនេះ គឺជាការធ្វើឲ្យមានការចងចាំ ធ្វើឱ្យកម្ពុជាទទួលបាននៅការចាប់អារម្មណ៍ជាពិសេស ហើយទទួលបាននូវការសាទរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក។ ការវិលត្រឡប់របស់នាវា Westerdam មកកាន់ក្រុងព្រះសីហនុជាសារដ៏សំខាន់មួយទៅកាន់ពិភពលោកថា កម្ពុជានៅតែជាប្រទេសដែលមានបេះដូងធំ ប្រទេសដែលមានភាពកក់ក្តៅ ប្រទេសដែលមានស្នាមញញឹម។ សូមឲ្យភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់ជុំវិញពិភពលោកមកទេស្សនាព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ជាព្រះរាជាណាចក្រដែលជាមហាសេដ្ឋី នៃវប្បធម៌ពិភពលោក។ កម្ពុជាស្វាគមន៍ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរទាំងអស់ជុំវិញពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ Freshnews

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា