សម្តេចតេជោ ហ៊ុន សែន ឱ្យមេធាវីសិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ឱ្យមេធាវីសិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា

សម្តេចតេជោ ហ៊ុន សែន ឱ្យមេធាវីសិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា

សម្តេចតេជោ ហ៊ុន សែន បានឱ្យមេធាវីគណបក្សគណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា មន្ត្រីសមាគមអាដហុក ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក ថា “គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ ក្នុងការចុះផ្សាយក៍មាន ការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។”

សម្តេចតេជោបានសង្កត់ធ្ងន់ថា “យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថ មើលងាយងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើង តាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា