ទូច ចាន់វត្តី ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ មាន មហិច្ឆតា ប្រឡូកក្នុងសង្វៀនOne championship | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូច ចាន់វត្តី ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ មាន មហិច្ឆតា ប្រឡូកក្នុងសង្វៀនOne championship
កីឡា• 19/04/2024

ទូច ចាន់វត្តី ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ មាន មហិច្ឆតា ប្រឡូកក្នុងសង្វៀនOne championship

ភ្នំពេញ៖បន្ទាប់ពីឈ្នះមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍ កីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាប្រដាល់គុនខ្មែរ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី ទូច ចាន់វត្តី ទទួលបាន ប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រគុនខ្មែរ ។ការគាំទ្រនិងការលើក ទឹកចិត្ត ពីសំណាក់ អ្នកគាំទ្រ បានជំរុញលើកទឹកឳ្យ ទូច ចាន់វត្តី កាន់តែមានកម្លាំងចិត្តហ្វឹកហាត់ ដើម្បីបង្កើន សមត្ថភាព ត្រៀម ការពារ មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ។

កីឡាការិនី ទូច ចាន់វត្តី ក្នុងវិស័យប្រដាល់គុនខ្មែរនេះ នាងមិន ត្រឹមតែចង់ឈ្នះមេដាយមាសពីការប្រកួតកម្រិតស៊ីហ្គេមជូន កម្ពុជា ប៉ុណ្ណោះនោះទេ កីឡាការិនីគុនខ្មែររូបស្រស់ម្នាក់នេះ ក៏តាំងចិត្តកសាងសមត្ថភាពដើម្បីឈានជើងចូលប្រឡូក ក្នុង សង្វៀនOne championship ដែលជាសង្វៀនកម្រិតពិភព លោក។នាងចង់ចូលរួម ដើម្បីរួមចំណែកផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិ ឳ្យកាន់តែល្បីរន្ទឺថែមទៀតផង។

ការខិតខំប្រឹងប្រែងរបស់ទូច ចាន់វត្តី ក្នុងវិស័យប្រដាល់ គុន ខ្មែរនេះ បានជួយឳ្យនាងមានជីវភាពធូរធា និងទទួលបាន ក្របខណ្ឌ ជាមន្រ្តីកងយោធពលខេរភូមិន្ទ បន្ទាប់ពីនាងឈ្នះ មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

គួរឳ្យដឹងដែរថា កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី បានចូលហ្វឹក ហាត់ប្រដាល់គុនខ្មែរតាមរយៈបងប្រុស ទូច ដេវីត ។ការហ្វឹក ហាត់ គុនខ្មែរមុនដំបូង នាងមិនបានហ្វឹកហាត់ដោយបើក ចំហរ នោះទេ គឺការហ្វឹកហាត់របស់នាង បានលាក់ម្តាយនិងបងស្រី ខណៈ ពួកគាត់ទាំងពីរបានហាមឃាត់ព្រោះតែ វត្តី ជាស្រីខ្លាច ខូចមុខមាត់ ពិសេសរូបសម្រស់។ ប៉ុន្តែដោយសារតែការ ជម្នះ តស៊ូហ្វឹកហាត់ បានធ្វើឳ្យ វត្តី មានឱកាសបានឡើងសង្វៀន ប្រកួតឈ្នះជាបន្តបន្ទាប់រហូតធ្វើឳ្យម្តាយនិងបងស្រីដែលធ្លាប់តែរារាំង ងាកមកជួយ គាំទ្រលើកទឹក វត្តី វិញ៕
ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា