សម្តេចធិបតីទទួលជូបអគ្គរដ្ឋអាជ្ញាឡាវ (Video Inside) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីទទួលជូបអគ្គរដ្ឋអាជ្ញាឡាវ (Video Inside)

សម្តេចធិបតីទទួលជូបអគ្គរដ្ឋអាជ្ញាឡាវ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលជួបអគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សាយសាណា ឃុតភូនថន ដែលបានជំរាបជូនប្រមុខរាជរដ្ឋាភិបាល លើលទ្ធផល នៃដំណើរទស្សនកិច្ច ក្នុងប្រទេសកម្ពុជា។

Advertisement

គួរបញ្ជាក់ថា តុលាការកំពូលកម្ពុជា និងឡាវ បានចុះអនុស្សរណៈរួមគ្នានៅថ្ងៃទី៣១កក្កដានេះ ស្ដីពីកិច្ចសហប្រតិបត្តិការជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ក្នុងនាមអ្នកជិតខាងល្អ និងការបង្កើនប្រសិទ្ធភាព ចំពោះការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។

អគ្គរដ្ឋអាជ្ញាឡាវ បានលើកឡើងនូវលទ្ធផលបីចំណុច ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ រួមមាន៖

(១) ការសម្រេចបាននូវការចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

(២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន

(៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

អគ្គរដ្ឋអាជ្ញា បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតីក្នុងប្រសាសន៍ឆ្លើយតប បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា