ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ២៧នាក់ (Video Inside) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ២៧នាក់ (Video Inside)

ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ២៧នាក់ (Video Inside)

សមត្ថកិច្ចនគរបាលបានថ្លែងនៅថ្ងៃនេះថា ក្មេងទំនើងចំនួន ២៧នាក់ ដែលជិះបង្ហោះម៉ូតូ និងបំពងសម្លេងរំខាន ត្រូវបានឃាត់ខ្លួននៅក្នុងខណ្ឌចំនួន៧ នៃភូមិសាស្រ្តទូទាំងរាជធានីភ្នំពេញ។

Advertisement

ក្មេងទំនើងបង្ហោះម៉ូតូ គឺជាគោលដៅបង្ក្រាបដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីភូមិឃុំមានសុវត្ថិភាព។

យោងតាមបទបញ្ជាម៉ូតូរបស់ក្មេងទំនើងនឹងត្រូវឃាត់ទុករយៈពេល៣ខែ ក្នុងបទល្មើសលើក ទី១ និងឃាត់ទុកដល់៦ខែ ចំពោះបទល្មើសដដែលជាលើកទី២។

ម៉ូតូចំនួន ២០គ្រឿង របស់ក្មេងទំនើងទាំង ២៧នាក់ ត្រូវបានដកហូតរក្សាទុក។ ការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើនៅក្នុងខណ្ឌជ្រោយចង្វារ, នៅខណ្ឌមានជ័យ, នៅខណ្ឌកំបូល, ខណ្ឌបឹងកេងកង, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ និងខណ្ឌព្រែកព្នៅ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា