ជប៉ុនមានប្រជាជនវ័យ ៦៥ឆ្នាំច្រើនរហូតដល់បំបែកកំណត់ត្រា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនមានប្រជាជនវ័យ ៦៥ឆ្នាំច្រើនរហូតដល់បំបែកកំណត់ត្រា

ជប៉ុនមានប្រជាជនវ័យ ៦៥ឆ្នាំច្រើនរហូតដល់បំបែកកំណត់ត្រា

តូក្យូ : ទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា ប្រជាជនជប៉ុនមានអាយុលើសពី ៦៥ឆ្នាំ បានកើនឡើងក្នុងកម្រិតខ្ពស់បំផុត ដល់ ៣៦.២៥លាននាក់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Japan today។

Advertisement

តួលេខនេះ ស្មើនឹង ២៩.៣ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុន ក្នុងឆ្នាំ ២០២៤ កើនឡើង ២០,០០០នាក់ បើធៀបនឹងឆ្នាំ ២០២៣ ធ្វើឱ្យជប៉ុនក្លាយជាប្រទេសមានប្រជាជនវ័យ ៦៥ឆ្នាំឡើងច្រើនជាងគេលើពិភពលោក។

គិតត្រឹមថ្ងៃអាទិត្យទី១៥ ខែកញ្ញា ចំនួនស្ត្រីមានអាយុចាប់ពី ៦៥ឆ្នាំឡើងនៅក្នុងប្រទេសជប៉ុន មានចំនួនប្រហែល ២០.៥៣លាននាក់ ខណៈដែលបុរសមានអាយុដូចគ្នាមានចំនួន ១៥.៧២លាននាក់។

រីឯប្រជាជនប្រហែល ១២.៩០លាននាក់មានអាយុចាប់ពី ៨០ឆ្នាំឡើងទៅ ស្មើនឹង ១០.៤ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុន និងកើនឡើងលើសពីខ្សែបន្ទាត់ ១០ភាគរយសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។

យោងតាមទិន្នន័យបានឱ្យដឹងថា អត្រាប្រជាជនវ័យចំណាស់របស់ប្រទេសជប៉ុននៅតែខ្ពស់បំផុតក្នុងចំណោមប្រទេស និងតំបន់ចំនួន២០០ ដែលមានមនុស្សយ៉ាងតិច ១០០,០០០នាក់។

សមាមាត្រនៃមនុស្សចាស់នៅជប៉ុន ត្រូវបានរំពឹងថា នឹងឈានដល់ ៣៤.៨ភាគរយនៃចំនួនប្រជាជនសរុបនៅឆ្នាំ ២០៤០ នេះបើយោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គម៕

ប្រភព : Japan today ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា