បើកបវេសនកាល និងចែករង្វាន់ដល់សិស្សនៅសាលា​បឋមសិក្សា​បន្ទាយឈើ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បើកបវេសនកាល និងចែករង្វាន់ដល់សិស្សនៅសាលា​បឋមសិក្សា​បន្ទាយឈើ

បើកបវេសនកាល និងចែករង្វាន់ដល់សិស្សនៅសាលា​បឋមសិក្សា​បន្ទាយឈើ

សៀមរាប៖សាលាបឋមសិក្សាបន្ទាយឈើ នៃភូមិបន្ទាយឈើ សង្កាត់​ទឹកវិល ក្រុងសៀមរាប បានប្រារព្ធពិធីបើកបវេសន​កាលឆ្នាំ​សិក្សាថ្មី ២០២៤-២០២៥ ដោយផ្សាភ្ជាប់ជាមួយការចែករង្វាន់ដល់សិស្សពូកែ​ប្រចាំសាលាផងដែរ។

Advertisement

ក្នុងពិធីដែលប្រារព្ធកាលពីថ្ងៃទី១ ខែវិច្ឆិកា មានការនិមន្តចូលរួមពីព្រះ​សនសត្ថា តង់ តន ព្រះបាឡាត់​គណខេត្ត​និងជាព្រះគ្រូ​ចៅអធិការវត្ត​ព្រះព្រហ្មរ័ត្ន និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយ​រមៀត និងជាប្រធានកិត្តិយស​គណៈកម្មការ​គ្រប់គ្រងសាលា។

ក្នុងពិធីមានការសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជាសម្រាប់ថ្ងៃបើក​បវេសន​កាលថ្មី ថ្ងៃទី១ ។សារបានរំលេចពៅគោលដៅអប់រំក្នុងការកសាង​មូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសុខភាពល្អ ។
ចំណែក ព្រះសច្ចានុបាល នឿម វុទ្ធី បានផ្តល់នូវសម្ភារសិក្សា និងថវិកា ៨លានរៀលទៅសិស្សនិងគ្រូបង្រៀន ៥០០នាក់ ដើម្បីជាការលើកទឹកចិត្ត៕
ដោយ៖​ប៊ុន​រដ្ឋា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា