ប៉ូលិសកម្ពុជាចាប់ខ្លួនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូលិសកម្ពុជាចាប់ខ្លួនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានហើយ

ប៉ូលិសកម្ពុជាចាប់ខ្លួនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានហើយ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យជាឃាតករបាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួនជនសង្ស័យនៅព្រៃស្វាយ ស្រុកមោងឫស្សី កាលពីម៉ោង ១រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ជនសង្ស័យដែលចាប់ខ្លួនជាជនជាតិថៃ អតីតនាវិកយោធារបស់ថៃ។

Advertisement

គួររម្លឹកឱ្យដឹងថា អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី៧ ខែមក រាឆ្នាំ២០២៥ ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូពាក់មួកការពារគេចចេញពីកន្លែងកើតហេតុបាត់។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់លោក លិម គឹមយ៉ា បានកើតឡើងនៅម៉ោង ៥ និង ៣០នាទី កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២៥ ក្បែរវត្តបុណ្ណនិវេវិហារ ប្រទេសថៃ ខណៈឃាតករប្រហារពាក់មួកសុវត្ថិភាព ជិះម៉ូតូពណ៌ក្រហម។ ប៉ូលិសបានរាយការណ៍ដោយផ្នែកលើកាំមេរ៉ាសុវត្ថិភាពថា ឃាតករ ដែលបានបាញ់សម្លាប់ លោក លឹម គឹមយ៉ា គឺជិះម៉ូតូហុងដាវេវ ១០០ សេសេ ពណ៌ក្រហម ពាក់ស្លាកលេខ ៨៤៥។ លោក លឹម គឹមយ៉ា បានធ្វើដំណើរពីខេត្តសៀមរាបតាមរថយន្តក្រុងជាមួយភរិយាជនជាតិបារាំង និងពូគាត់ម្នាក់។ តែយ៉ាងណា ជនសង្ស័យជិះម៉ូរត់គេចខ្លួនបាត់៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា