គ្រូ និងសិស្ស ២២នាក់ស្លាប់ ក្រោយយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើសាលារៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូ និងសិស្ស ២២នាក់ស្លាប់ ក្រោយយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើសាលារៀន

គ្រូ និងសិស្ស ២២នាក់ស្លាប់ ក្រោយយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើសាលារៀន

ណៃពិដោ ៖ យោធាមីយ៉ាន់ម៉ាវាយលុកតាមផ្លូវអាកាសលើសាលារៀនមួយ កាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះមានកុមារ ២០នាក់ នេះបើការអះអាងរបស់សាក្សីប្រាប់កាសែត AFP។

Advertisement

អ្នកស្រុកនិយាយថា របបយោធាបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើសាលារៀនមួយនៅក្នុងភូមិ Oe Htein Kwin មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគពាយព្យនៃចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា នៅម៉ោង ១០ព្រឹក។

គ្រូបង្រៀនអាយុ ៣៤ឆ្នាំម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា មកទល់ពេលនេះ មនុស្សសរុប ២២នាក់ ក្នុងនោះមានកុមារ ២០នាក់ និង គ្រូបង្រៀន ២នាក់ត្រូវបានសម្លាប់។

គ្រូបង្រៀនដដែលបន្ថែម ថា ខ្លួនបានព្យាយាមជម្លៀសក្មេងៗដែរ តែ យនតែយន្តហោះចម្បាំងលឿនពេក និងបានទម្លាក់គ្រាប់បែក។ ភ្លាមៗ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា មិនអាចទាក់ទងសុំការអធិប្បាយបានទេ។

កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិនិយាយថា ចាប់តាំងពីការរញ្ជួយដីមក ជនស៊ីវិលជាង ២០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់យោធាយ៉ាងហោចណាស់ ២៤៣លើក រួមទាំងការវាយប្រហារតាមអាកាសចំនួន ១៧១លើក។

ប្រទេសមីយ៉ាន់ម៉ាបានរងសង្រ្គាមស៊ីវិលចាប់តាំងពីរបបដឹកនាំយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី នៅឆ្នាំ ២០២១ ហើយរបបយោធាក៏បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរពីកងកម្លាំងទ័ពព្រៃប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា