ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ជាការចម្រាញ់យកកីឡាករល្អៗចូលរួមជើងឯកពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ជាការចម្រាញ់យកកីឡាករល្អៗចូលរួមជើងឯកពិភពលោក

ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ជាការចម្រាញ់យកកីឡាករល្អៗចូលរួមជើងឯកពិភពលោក

(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាច ធិច ឆ្នាំ២០២៥ ដែលដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យទាំងបច្ចេកទេស និងចំនួនក្លឹបកាន់តែកើនឡើង។
ការវាយតម្លៃនេះ ជាការបញ្ជាក់របស់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ នៅសាលដំបូងទូល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

Advertisement

ឯកឧត្តម អ៊ូ រតនា បានរំលេចថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកីឡានៅកម្ពុជាបានឈានដល់ចំណុចខ្ពស់ដែលធ្វើឱ្យបណ្តាប្រទេសនៅអាស៊ានមានការកោតសរសើរយ៉ាងខ្លាំង។ សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់កីឡាករ កីឡាការិនីយើង។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា ការប្រកួតឆ្នាំនេះ គឺមានការខុសប្លែកពីឆ្នាំមុនដោយយើងបានរៀបចំការប្រកួតជាពីរកម្រិត គឺកម្រិតក្រោម១៨ឆ្នាំ និងកម្រិត១៨ឆ្នាំឡើង។ អ្វីដែលសហព័ន្ធកំពុងធ្វើនេះ គឺសហព័ន្ធកំពុងតែសំឡឹងមើលថាយុវជនរបស់យើងដែលជាថ្នាលដែលយើងខំបណ្ដុះបណ្ដាលរយៈ៤ឆ្នាំមកនេះ ។ ថាតើកម្រិតរបស់គាត់រីកចម្រើបានប៉ុណ្ណា ដើម្បីងាយស្រួលបញ្រ្ជៀបគាត់នៅក្នុងឈុតធំក្នុងការត្រៀមទៅប្រកួតនៅអន្ដរជាតិផ្សេងៗ។ ការប្រកួតនេះ ធ្វើឡើងដើម្បីពិនិត្យ និងចម្រាញ់យកនូវអត្តពលិកដែលល្អសម្រាប់ត្រៀមចេញទៅប្រកួតពិភពលោកនៅខែ១១ នេះ ពីព្រោះកម្ពុជាបានចុះឈ្មោះប្រកួតកីឡាជើងឯកវ៉ូវីណាមពិភពលោកលើកទី៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃទី២-៨ ខែ១១ ឆ្នាំ២០២៥។ កំណើននៃកីឡាករ កីឡាការិនី និងក្លឹប ដែលបានចូលរួមប្រកួតនាឆ្នាំនេះ ពិតជាបង្ហាញនូវចំនុចវិជ្ជមាន សម្រាប់ប្រភេទកីឡាវ៉ូវីណាម ឆ្ពោះទៅថ្ងៃអនគត។

ជាមួយការទទួលបាននូវសមិទ្ធផលជោគជ័យត្រចះត្រចង់នេះ ឯកឧត្តម ម៉ុង គីមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ និងជោគជ័យ ជាមួយនឹងការចូលរួមយ៉ាងសំខាន់ពីវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យកីឡានេះ បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បានខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។

បើតាមឯកឧត្តម លី ចាន់សុភក្តី អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបាន បញ្ជាក់ឱ្យដឹងថា ការប្រកួត នេះមានការចូលរួមពីបណ្តាក្លឹបនៃក្រសួង ស្ថាប័ន រាជធានី-ខេត្ត ចំនួន១១ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ១២៧ នាក់ ការប្រកួតចែកជា៣កំរិត មាន២៦ វិញ្ញាសា រួមមានវិញ្ញាសាមេគុនមានចំនួន ១៩ និងវិញ្ញាសាប្រយុទ្ធ មានចំនួន ១១ ប្រភេទទម្ងន់។ ព្រឹត្តិការណ៍ឆ្នាំនេះបានកើន៥ក្លឹប និងកីឡាករ កីឡាការិនីកើនឡើង ៤២នាក់ បើធៀបនឹងឆ្នាំមុន។ ជាលទ្ធផលនៃការប្រកួត ក្រសួងការពារជាតិគ្រងតំណែងជើងឯក ដោយដណ្តើមបានមេដាយមាស ៩ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ១ ក្រសួងមហាផ្ទៃ ជើងឯករង មេដាយមាស ៨ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ៣ ខេត្តសៀមរាប ឈរលេខ៣ មេដាយមាស ៣ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ៥ និងក្លឹបវ៉ូវីណាមសែនសុខ មេដាយមាស ៣ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ១៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា