ហ្វីលីពីនជម្លៀសប្រជាជនបន្ទាន់ជាង ១០ ម៉ឺននាក់គេចពីព្យុះទីហ្វុង Fung Wong | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីនជម្លៀសប្រជាជនបន្ទាន់ជាង ១០ ម៉ឺននាក់គេចពីព្យុះទីហ្វុង Fung Wong

ហ្វីលីពីនជម្លៀសប្រជាជនបន្ទាន់ជាង ១០ ម៉ឺននាក់គេចពីព្យុះទីហ្វុង Fung Wong

ម៉ានីល ៖ អាជ្ញាធរហ្វីលីពីនចាត់វិធានការជម្លៀសប្រជាជនជាង ១០០,០០០នាក់បន្ទាន់នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើង ទៅកាន់ទីតាំងមានសុវត្ថិភាពបណ្តោះអាសន្ននៅថ្ងៃអាទិត្យនេះ មុនពេលព្យុះ Fung Wong ដែលកំពុងវិវត្តន៍ខ្លួនក្លាយជាព្យុះទីហ្វុងដ៏កំណាចបំផុតមកដល់ ដោយពាំនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។

Advertisement

សញ្ញាប្រកាសអាសន្នខ្ពស់បំផុតបានបន្លឺឡើងនៅផ្នែកដ៏ធំនៃប្រទេសហ្វីលីពីន។ សញ្ញាកម្រិត ៥ ដែលជាការប្រកាសអាសន្នកម្រិតខ្ពស់បំផុតបានបន្លឺឡើងទាំងនៅភាគខាងត្បូង និងភាគខាងកើតប្រជុំកោះលូហ្សូន។

ជាមួយនឹងកម្លាំងខ្យល់បោកបក់ពី ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង កើនដល់២៣០គីឡូម៉ែត្រក្នុងមួយម៉ោង, ព្យុះទីហ្វុង Fung Wong ត្រូវបានគេព្យាករថា នឹងធ្វើដំណើរទៅដល់ខេត្ត អូរ៉ូរ៉ា ស្ថិតនៅភាគកណ្តាលប្រជុំកោះលូហ្សូន នៅយប់ថ្ងៃអាទិត្យនេះ។

បើតាមនិយ័តករអាកាសចរណ៍ស៊ីវិលហ្វីលីពីន, ជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិជាង ៣០០ជើងបានលុបចោលការហោះហើររបស់ពួកគេទាំងអស់។

មកដល់នៃព្យុះទីហ្វុង Fung Wong កើតឡើងមិនបានប៉ុន្មានថ្ងៃផងបន្ទាប់ពីហ្វីលីពីនទើបរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះទីហ្វុង Kalmaegi ដែលបានសម្លាប់មនុស្សចំនួន ២០៤នាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន មុនបន្តឆ្ពោះទៅវាយលុកវៀតណាម សម្លាប់មនុស្ស ៥នាក់ និងបំផ្លិចបំផ្លាញសហគមន៍ឆ្នេរសមុទ្រយ៉ាងធ្ងន់ធ្ងរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា