កុំឡុំប៊ីចាយ៤ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងស៊ុយអែត ចំពេលតានតឹងជាមួយអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុំឡុំប៊ីចាយ៤ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងស៊ុយអែត ចំពេលតានតឹងជាមួយអាមេរិក

កុំឡុំប៊ីចាយ៤ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងស៊ុយអែត ចំពេលតានតឹងជាមួយអាមេរិក

បូហ្គោតា ៖ ប្រទេស កូឡុំប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំណាយប្រាក់ ៤.៣ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងស៊ុយអែត ចំពេលដែលមានភាពតានតឹង ជាមួយអាមេរិក។

Advertisement

លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ី បានបញ្ជាក់ កាលពីថ្ងៃសុក្រ ថា ប្រទេសនេះបានសម្រេចទិញយន្តហោះ Gripen ចំនួន១៧គ្រឿង ពីក្រុមហ៊ុន Saab។ លោកបញ្ជាក់ថា យន្តហោះថ្មីទាំងនេះនឹងត្រូវប្រើប្រាស់ ដើម្បីរារាំងការឈ្លានពានណាមួយ ប្រឆាំងនឹងប្រទេសកូឡុំប៊ី ចេញពីគ្រប់ទីកន្លែង។

លោក Petro គឺជាអ្នករិះគន់ ដោយឥតសំចៃមាត់ ចំពោះលោក Trump ខណៈដែលមេដឹកនាំអាមេរិករូបនេះ បានហៅលោក Petro ថា ជាមេដឹកនាំគ្រឿងញៀនខុសច្បាប់ ដោយសារតែកម្រិតខ្ពស់ នៃការផលិតកូកាអ៊ីន នៅប្រទេសកូឡុំប៊ី។

លោក Trump ថែមទាំងដកជំនួយហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក ពីប្រទេសកូឡុំប៊ី ហើយបានដកចេញពីបញ្ជី ប្រទេសសម្ព័ន្ធមិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។

កូឡុំប៊ី និង ភាគច្រើន នៃតំបន់អាមេរិកឡាទីន កំពុងតែតានតឹង ដោយសារតែការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើទូក ដែលរងការចោទប្រកាន់ ពីរឿងរត់ពន្ធគ្រឿងញៀន ជាបន្តបន្ទាប់ នៅក្នុងតំបន់ការាបៀន និង ប៉ាស៊ីហ្វិក ភាគខាងកើត។

តែ លោក Petro បានចោទប្រកាន់ថា គោលដៅចុងក្រោយ នៃការដាក់ពង្រាយរបស់សហរដ្ឋអាមេរិក គឺ ដើម្បីដណ្តើមយកទ្រព្យសម្បត្តិប្រេង របស់វេណេហ្ស៊ុយអេឡា និង ធ្វើឱ្យអាមេរិកឡាទីនមានអស្ថិរភាព។

ប្រធានាធិបតី វេណេស៊ុយអេឡា ដែលស្និទ្ធនឹងលោក Petro និយាយថា ការដាក់ពង្រាយយោធា របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ គឺមានគោលបំណងទម្លាក់រូបលោក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា