កម្ពុជា និងអន្តរជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងករណីដែលភាគីថៃ​បាញ់ប្រហារមកលើ​ប្រជាពលរដ្ឋ​ខ្មែរនៅភូមិព្រៃចាន់ ខណៈនឹងពិចារណាប្តឹងទៅស្ថាប័នអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងអន្តរជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងករណីដែលភាគីថៃ​បាញ់ប្រហារមកលើ​ប្រជាពលរដ្ឋ​ខ្មែរនៅភូមិព្រៃចាន់ ខណៈនឹងពិចារណាប្តឹងទៅស្ថាប័នអន្តរជាតិ

កម្ពុជា និងអន្តរជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងករណីដែលភាគីថៃ​បាញ់ប្រហារមកលើ​ប្រជាពលរដ្ឋ​ខ្មែរនៅភូមិព្រៃចាន់ ខណៈនឹងពិចារណាប្តឹងទៅស្ថាប័នអន្តរជាតិ

ភ្នំពេញ៖ខណៈនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃ​បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបណ្ដាលឱ្យ​ស្លាប់​ពលរដ្ឋខ្មែរស្លូតត្រង់ចំនួនមួយនាក់និងចំនួនបីនាក់រងរបួសធ្ងន់ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)និងអ្នកជំនាញបរទេសផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

Advertisement

អ្នកនាំពាក្យដដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការ
ប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើ
មូលដ្ឋាន​នៃច្បាប់អន្តរជាតិ កម្ពុជានឹងពិចារណាប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យ
មានការទទួលខុសត្រូវ និង ការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបាន
ទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ៕

ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា