មនុស្ស៣០០នាក់ ចូលរួមព្រឹត្តិការណ៍រត់កម្សាន្តនៅសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្ស៣០០នាក់ ចូលរួមព្រឹត្តិការណ៍រត់កម្សាន្តនៅសៀមរាប

មនុស្ស៣០០នាក់ ចូលរួមព្រឹត្តិការណ៍រត់កម្សាន្តនៅសៀមរាប

សៀមរាប​៖កងរាជអាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍រត់កម្សាន្ត ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងផ្សារភ្ជាប់ជាមួយមហាជន។ព្រឹត្តិការណ៍នេះមានការរត់ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដោយមានការចូលរួមពីនាយ នាយរង ពលអាវុធហត្ថ រួមទាំងមហាជនប្រមាណជាង ៣០០នាក់។

Advertisement

ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដែលផ្តួចផ្តើមរៀបចំកម្មវិធីនេះបានបញ្ជាក់ថា វិស័យកីឡានៅកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុក។ ការរៀបចំព្រឹត្តិការណ៍ក្នុងគោលបំណងចម្បងដើម្បីសុខភាព និងផ្សារភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុស​ដល់កង​កម្លាំង ដល់មហាជន សំខាន់យុវជនឱ្យចូលរួមហាត់ប្រាណដើម្បីសុខភាព កាយសម្បទារឹងមាំ និងជាមធ្យោបាយដ៏​ល្អក្នុងការចាកចេញឆ្ងាយពីគ្រឿងញៀន។

​ លោកមេបញ្ជាការបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦កងរាជអាវុធហត្ថខេត្តបានកំណត់កម្មវិធីរត់កម្សាន្តនេះនៅ ពាក់​កណ្តាលខែនីមួយៗជាកិច្ចជួបជុំគ្នាជាប្រចាំ។លោកក៏បានអញ្ជើញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ចូលរួមដោយសេរី៕

ដោយ៖​ប៊ុន​រដ្ឋា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា