"ការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
"ការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ"

"ការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ"

យុទ្ធសាស្ត្រឌីហ្វីដត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការ ចាប់ផ្តើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋា ភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលរួមមានរណសិរ្សហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរនិងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។

Advertisement

ស្របគ្នានោះ ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន បានធ្វើចលនាសហគមន៍អន្តរជាតិឱ្យកែប្រែឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុស ត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។

សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យុទ្ធសាស្ត្រពីរផ្គួបគ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីគឺយុទ្ធសាស្ត្រ «បំបែក» (Divide) និង «ធ្វើឱ្យឯកោ» (Isolate)។ យុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការកៀងគរញែកបំបែកក្រុមចលនាផ្សេងៗឱ្យមកចូលរួមក្នុងដំណើរការសន្តិភាព។

______________

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ការចាប់ផ្តើមអនុវត្ត#យុទ្ធសាស្ត្រឌីហ្វីដ

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា