ឡានក្រុងដឹកអ្នកដំណើរ៣៧នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកស្ពាន បណ្ដាលឱ្យស្លាប់១៣នាក់នៅខេត្តកំពង់ធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡានក្រុងដឹកអ្នកដំណើរ៣៧នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកស្ពាន បណ្ដាលឱ្យស្លាប់១៣នាក់នៅខេត្តកំពង់ធំ

ឡានក្រុងដឹកអ្នកដំណើរ៣៧នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកស្ពាន បណ្ដាលឱ្យស្លាប់១៣នាក់នៅខេត្តកំពង់ធំ

ភ្នំពេញ៖មនុស្សចំនួន១៣នាក់បានបាត់បង់ជីវិតនិង២៤នាក់ផ្សេងទៀតរងរបួសក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍​​បណ្តាល​មកពីរថយន្តក្រុងបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺនៅថ្ងៃទី២០ ខែវិច្ឆិកា ។

Advertisement

ឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ទូរទស្សន៍អប្សរាថា ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហិនដាយ៤៥កៅអី ងងុយដេក។ ពេលមកដល់ចំណុចកើតហេតុក៏​បានបុកស្ពានដោយខ្លួនឯងហើយធ្លាក់ចូលទឹកក្នុងជម្រៅ៧ម៉ែត្រ។

បើតាមឧត្តមសេនីយ៍ត្រី ហេង សុផល ក្រោយហេតុការណ៍ភ្លាមៗ អាជ្ញាធរបានស្ទូចយករថយន្តនោះឡើងមកលើគោក​ដោយប្រទះឃើញសាកសពចំនួន១៣នាក់ស្លាប់នៅក្នុងរថយន្ត ក្នុងនោះស្រីចំនួន៨នាក់ និងជួយសង្គ្រោះបាន​ចំនួន​២៤នាក់បញ្ជូនទៅមន្ទីរពេទ្យ។

ឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា បច្ចុប្បន្ន សាពសពទាំង១៣នាក់នោះត្រូវបានអាជ្ញាធរយកទៅតម្កល់នៅក្នុងវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្នងការនគរបាលខេត្តកំពង់ធំបានបន្តថា រថយន្តនោះបានធ្វើដំណើរពីខេត្ត​ឧត្តរមានជ័យ សៀមរាប ឆ្ពោះមកទីក្រុងភ្នំពេញ៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា