Facebook ដកក្មេងអូស្ត្រាលី ឈប់ឲ្យចូលលេង ចាប់ពីខែក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Facebook ដកក្មេងអូស្ត្រាលី ឈប់ឲ្យចូលលេង ចាប់ពីខែក្រោយ

Facebook ដកក្មេងអូស្ត្រាលី ឈប់ឲ្យចូលលេង ចាប់ពីខែក្រោយ

កង់បេរ៉ា ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Meta នឹងដកជនជាតិអូស្ត្រាលី អាយុក្រោម ១៦ ឆ្នាំ ចេញពី Facebook, Instagram នៅថ្ងៃទី ៤ ខែធ្នូ។

Advertisement

ក្រុមហ៊ុនបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ជាចំណាត់ការធ្វើឡើង ចំពេលដែលទីក្រុង កង់បេរ៉ា រៀបចំអនុវត្តច្បាប់ដ៏ទូលំទូលាយ ដែលហាមឃាត់មនុស្ស វ័យជំទង់ ពីប្រព័ន្ធផ្សព្វផ្សាយសង្គម។

ចាប់ពីថ្ងៃទី ១០ ខែធ្នូ អូស្ត្រាលីនឹងបង្ខំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook, Instagram និង TikTok ឱ្យលុបអ្នកប្រើប្រាស់ ដែលមានអាយុក្រោម ១៦ ឆ្នាំ បើមិនធ្វើដូច្នេះទេ នឹងប្រឈមការផាកពិន័យ យ៉ាងធ្ងន់ធ្ងរ។

Meta បាននិយាយថា នឹងចាប់ផ្តើមដកក្មេងជំទង់ចេញ ពីវេទិការបស់ខ្លួន មុនពេលការហាមឃាត់ ចូលជាធរមាន។ Meta បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់ពីថ្ងៃនេះតទៅ Meta នឹងជូនដំណឹងដល់អ្នកប្រើប្រាស់អូស្ត្រាលី ថា ពួកគេមានអាយុពី ១៣ ដល់ ១៥ឆ្នាំ នឹងបាត់បង់សិទ្ធិចូលប្រើ Instagram, Threads និង Facebook។

ប្រភពបន្តថា «Meta នឹងចាប់ផ្តើមបិទគណនីថ្មី អាយុក្រោម ១៦ ឆ្នាំ និងដកហូតសិទ្ធិចូលប្រើប្រាស់ដែលមានស្រាប់ ចាប់ពីថ្ងៃទី ៤ ខែធ្នូ ដោយរំពឹងថា នឹងលុបគណនី អាយុក្រោម ១៦ ឆ្នាំ ទាំងអស់ ត្រឹមថ្ងៃទី១០ ខែធ្នូ។»

នៅក្នុងប្រទេសអូស្ត្រាលី មានអ្នកប្រើប្រាស់ Instagram ប្រហែល ៣៥ម៉ឺននាក់ ដែលមានអាយុចន្លោះពី ១៣ ដល់ ១៥ឆ្នាំ ហើយ វ័យនេះដូចគ្នា ដែលលេង Facebook វិញ មានប្រហែល ១៥ម៉ឺនគណនី នេះបើយោងតាមតួលេខ របស់រដ្ឋាភិបាល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា