រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន សម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន សម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន សម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ

ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥​បានអញ្ជើញជា​អធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ (Security Operation Centre – SOC) នៅទីស្ដីការ ក.ប.ទ.។

Advertisement

ថ្លែងក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់​កិច្ចសហ​ប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថលនិងការបណ្តុះបណ្តាលមូលធនឌីជីថលដើម្បីជំរុញ​ការធ្វើបរិបទបរិវត្ត​កម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌល SOC ត្រូវបានបង្កើតឡើងក្រោមគម្រោងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​នៃជំនួយ​រដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងនិងការពារសន្តិសុខឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុកចិត្តលើប្រព័ន្ធរដ្ឋាភិបាលឌីជីថល។ មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារ​បរិក្ខារ​បច្ចេកទេស និងប្រព័ន្ធសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយ​ប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាឌីជីថលស្នូល​របស់​ក្រសួង ស្ថាប័ន នៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល។

គិតចាប់ពីខែឧសភាឆ្នាំ២០២៥ មកដល់បច្ចុប្បន្នការវាយប្រហារ DDoS មកលើក្រសួង ស្ថាប័ន មានរហូតដល់ទៅ ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌល SOC មានសមត្ថភាពការពារពីការវាយប្រហារ DDoS នេះស្ទើរតែ ១០០​ភាគរយ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា