នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបន្តផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរលើដងផ្លូវពីច្បាប់ចរាចរណ៍ផ្លូវគោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបន្តផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរលើដងផ្លូវពីច្បាប់ចរាចរណ៍ផ្លូវគោក

នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបន្តផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរលើដងផ្លូវពីច្បាប់ចរាចរណ៍ផ្លូវគោក

កំពង់ឆ្នាំង៖កម្លាំងនគរបាលជំនាញខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវីរសេនីយ៍ត្រី ទឹម សំបូរ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រើប្រាស់កម្លាំងឈរជើងនៅចំណុចគោលដៅមួយចំនួននៃភូមិទី ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

Advertisement

ក្នុងសកម្មភាពនេះកម្លាំងសមត្ថកិច្ចបន្តធ្វើការផ្សព្វផ្សាយអប់រំដល់អ្នកប្រើប្រាស់ផ្លូវ អ្នកជិះម៉ូតូអត់ពាក់​មួក​សុវត្ថិភាព ជិះបញ្ច្រាស់ទិស និងមិនគោរពផ្លាកសញ្ញាជាដើម។សមត្ថកិច្ចបានពន្យល់ប្រាប់អ្នកបើកបរ​ពីចំណុចសំខាន់ៗនៃ​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន។

ឆ្លៀតក្នុងឱកាសនេះសមត្ថកិច្ចក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់​នៃគ្រឿង​ញៀន, បារីអេឡិចត្រូនិកផងដែរ៕
ដោយ៖ សុខ គឹមសៀន

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា