មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបន្តនាំយកស៊ុតទានិងបន្លែទៅជូនវីរកងទ័ពប្រចាំការទិសខេត្តឧត្តរមានជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបន្តនាំយកស៊ុតទានិងបន្លែទៅជូនវីរកងទ័ពប្រចាំការទិសខេត្តឧត្តរមានជ័យ

មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបន្តនាំយកស៊ុតទានិងបន្លែទៅជូនវីរកងទ័ពប្រចាំការទិសខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ស៊ុតទាចំនួន ១ ២០០គ្រាប់ ,ត្រកួនចំនួន ៧០គីឡូក្រាម និងស្ពៃចង្កឹះចំនួន ២៥០គីឡូក្រាម ត្រូវបានក្រុម​ការងារ​របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានចុះប្រមូលផលនិងយកទៅ​ប្រគល់ជូន​វីរកងទ័ព​ប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យកាលពៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ផលដំណាំនេះ​បានដាំដុះ និងចិញ្ចឹមនៅស្ថានីយកសិកម្មកូនក្រៀល ។

Advertisement

សូមជម្រាបថា ក្រោមស្មារតី «ខ្មែរតែមួយ» ស៊ុត និងបន្លែជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបាននាំយកទៅជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សរុប៣៤លើករួមមាន ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៧ ៨១០គីឡូក្រាម ស្ពៃចង្កឹះចំនួន៤៥០ គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៣២ ៧៦០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦ គីឡូក្រាម៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា