អាមេរិករារាំងអឺរ៉ុបមិនឲ្យប្រើទ្រព្យសម្បត្តិបង្កក របស់រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិករារាំងអឺរ៉ុបមិនឲ្យប្រើទ្រព្យសម្បត្តិបង្កក របស់រុស្ស៊ី

អាមេរិករារាំងអឺរ៉ុបមិនឲ្យប្រើទ្រព្យសម្បត្តិបង្កក របស់រុស្ស៊ី

បរទេស ៖ ផែនការសន្តិភាពអ៊ុយក្រែន ដែលព្រាងដោយសហរដ្ឋអាមេរិក បានរារាំងការប៉ុនប៉ង របស់អឺរ៉ុប ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី យកទៅផ្តល់មូលនិធិដល់អុយក្រែន នេះបើតាមសារព័ត៌មានអាល្លឺម៉ង់។

Advertisement

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអាទិត្យ, គណៈកម្មការអឺរ៉ុបបាននឹងកំពុងស្វែងរកការបញ្ចេញប្រាក់កម្ចីចំនួន ១៤០ពាន់លានអឺរ៉ូ ឬ ១៦០ ពាន់លានដុល្លារ ដល់ទីក្រុងកៀវ តាមរយៈការដកយកទ្រព្យរបស់រុស្ស៊ី ដែលបង្កក នៅក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការហិរញ្ញវត្ថុ Euroclear ស្ថិតក្នុងប្រទេសបែលហ្សិក។

គ្រោងការណ៍នេះ គឺផ្អែកលើការសន្មត់ថា នៅទីបំផុត រុស្ស៊ីនឹងផ្តល់សំណងដល់អ៊ុយក្រែន។ ប៉ុន្តែ
ទីក្រុងមូស្គូចាត់ទុកការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនថា ជា អំពើចោរកម្ម ហើយបានប្តេជ្ញាថា នឹងប្តឹងតវ៉ា នៅក្នុងតុលាការ។ ផែនការនេះក៏បានប្រឈមមុខនឹងការប្រឆាំងពីប្រទេសបែលហ្ស៊ិក ដែលនឹងធ្វើឲ្យសមាជិកសហភាពអឺរ៉ុបទាំងអស់ ចូលរួមក្នុងហានិភ័យផ្នែកហិរញ្ញវត្ថុ និងផ្លូវច្បាប់។

សារព័ត៌មានអាល្លឺម៉ង់ Handelsblatt បានចេញផ្សាយ កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់ប្រទេសបែលហ្ស៊ិក សុំមិនបញ្ចេញឈ្មោះ និយាយថា ហានិភ័យថ្មីសម្រាប់ឥណទានសំណង កំពុងលេចឡើងរួចហើយ ពីព្រោះផែនការសន្តិភាពរបស់អាមេរិក បង្ហាញថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង ត្រូវប្រើប្រាស់ខុសគ្នា ពីបំណងរបស់អឺរ៉ុប។

ផែនការនេះមិនត្រូវបានបង្ហាញជាផ្លូវការទេ ប៉ុន្តែ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា ផែនការសន្តិភាពនេះ ទាមទារប្រាក់ចំនួន ១០០ពាន់លានដុល្លារ ក្នុងចំណោម ៣០០ពាន់លានដុល្លារ នៅក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំង ត្រូវបែងចែកសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ នៅអ៊ុយក្រែន ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នៅសល់ប៉ុន្មាន ជាការវិនិយោគ នៅក្នុងគម្រោងរួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ សេតវិមានក៏បានរាយការណ៍ថា អឺរ៉ុបនឹងផ្តល់វិភាគទានចំនួន ១០០ពាន់លានដុល្លារទៀត ដើម្បីកសាងអ៊ុយក្រែនឡើងវិញផងដែរ។

សារព័ត៌មាន អាល្លឺម៉ង់ បានកត់សម្គាល់ថា ការលេចចេញនៃផែនការនេះបានធ្វើឱ្យប៉ះពាល់ដល់កាលវិភាគ សម្រាប់ការផ្តល់ជំនួយហិរញ្ញវត្ថុថ្មី ដែលសហភាពអឺរ៉ុបបានសន្យា ផ្តល់ចំពោះទីក្រុង កៀវ ជាបន្ទាន់៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា