កម្ពុជា ឆ្ពោះទៅបញ្ចប់អេដស៍ ក្រោមមូលបទសកល ៖ យក​ឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ឆ្ពោះទៅបញ្ចប់អេដស៍ ក្រោមមូលបទសកល ៖ យក​ឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍

កម្ពុជា ឆ្ពោះទៅបញ្ចប់អេដស៍ ក្រោមមូលបទសកល ៖ យក​ឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយ​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវេទិកា​បញ្ចេញ​ទស្សនៈលើកទី១៩ ស្តីពី កម្ពុជាឆ្ពោះទៅ​បញ្ចប់​អេដស៍ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹង​ជំងឺ​អេដ​ស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល យកឈ្នះ​ការ​រំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍ នាថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែល ធី អន្តរ​ជាតិ (សាខាទី២ ស្ពានអាកាសចោមចៅ) ។

Advertisement

ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទ​ក្រ​ហម​កម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជន​ឆ្នើមថ្នាក់ជាតិ បានបញ្ជាក់ពីខ្លឹមសារ «យកឈ្នះ​ការ​ខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យថា យើងត្រូវតែនាំគ្នាជំរុញឱ្យអ្នកដែលបានឆ្លងមេរោគអេដស៍ ឆាប់ទទួលបានការព្យាបាល ដោយឱសថប្រឆាំង មេរោគអេដស៍បានត្រឹមត្រូវ ជួយការពារនិងពង្រីកសេវា​ធ្វើ​តេស្តរកមេរោគអេដស៍ ធ្វើឱ្យប្រាកដនៃចង្វាក់ផ្គត់ផ្គង់​ឱសថ និងឧបករណ៍បរិក្ខារ លើកកម្ពស់ឱ្យមានការចូល​រួម​កាន់តែខ្លាំងថែមទៀត ពីសហគមន៍ដែលរងគ្រោះ​ដោ​យ​សារ​មេរោគអេដស៍/ជំងឺអេដស៍ ពង្រីកសេវាបង្ការ​ឱ្យ​បានកាន់តែទូលំទូលាយ ប្រើដំណោះស្រាយឌីជីថល និង​កសាងនូវប្រព័ន្ធភាពធន់សុខភាពរបស់សហគមន៍។ល។

ឯកឧត្ដមអគ្គលេខាធិការរងទី២​ ក៏បានអានជូនអង្គពិធី​នូវខ្លឹម​សារទាំងស្រុងសារលិខិតរបស់ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជា​អ្នក​ដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ​អេដ​ស៍​ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយបាន​រំលេច​នូវចំណុចសំខាន់ៗក្នុងការអំពាវនាវដល់បងប្អូន​ជនរួមជាតិ ជាពិសេសយុវជនក្នុងការបង្ការខ្លួនពី​មេ​រោគ​អេដស៍ ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា