ឥណ្ឌាសម្ញែងនាវាប្រឆាំងនាវាមុជទឹកថ្មី ប្រើធាតុផ្សំក្នុងស្រុក ៨០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌាសម្ញែងនាវាប្រឆាំងនាវាមុជទឹកថ្មី ប្រើធាតុផ្សំក្នុងស្រុក ៨០%

ឥណ្ឌាសម្ញែងនាវាប្រឆាំងនាវាមុជទឹកថ្មី ប្រើធាតុផ្សំក្នុងស្រុក ៨០%

ញូវដែលី ៖ កងទ័ពជើងទឹកឥណ្ឌាបានដាក់ដំណើរការនាវាចម្បាំងប្រឆាំងនាវាមុជទឹកថ្មីមួយឈ្មោះថា INS Mahe មានប្រវែង ៧៨ម៉ែត្រ និងទម្ងន់ប្រហែល ១,១០០តោន ដែលជានាវាចម្បាំងដំបូងគេប្រើប្រាស់សមាសធាតុផលិតក្នុងស្រុករហូតដល់ ៨០ភាគរយ។ នេះបើតាមប្រភពពី economic times។

Advertisement

យោងតាមក្រសួងការពារជាតិឥណ្ឌា, សមាសធាតុចំនួន៤ ក្នុងចំណោម៥ នៃនាវាចម្បាំង INS Mahe ត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា ដោយក្រុមហ៊ុន Cochin Shipyard Ltd សម្រាប់បំពាក់ដល់កងទ័ពជើងទឹក ហើយវាត្រូវបានរចនា និងសាងសង់នៅឯទីតាំងផលិតកប៉ាល់ Cochin។

បន្ថែមពីនេះ វាក៏មានបំពាក់ដោយ ប្រព័ន្ធរុករក និងវាស់ស្ទង់ចម្ងាយដោយប្រើសំឡេងទំនើបៗ និងប្រព័ន្ធចាប់សញ្ញាផ្សេងទៀត ដែលសុទ្ធសឹងតែផលិតនៅក្នុងស្រុក ដើម្បីស្វែងរកចាប់ និងតាមដាននាវាមុជទឹកសត្រូវដោយភាពត្រឹមត្រូវខ្ពស់ អមដោយឧបករណ៍បាញ់រ៉ុក្កែតពហុមុខងារ និងឧបករណ៍សម្រាប់បោះមីនក្នុងទឹកជាដើម។

នាវាចម្បាំងប្រឆាំងនាវាមុជទឹកថ្មីនេះ នឹងដើរតួនាទីល្បាតនៅតាមឆ្នេរសមុទ្រ និងតំបន់មាត់ច្រកសមុទ្រសំខាន់ៗ ឬក្នុងដែនទឹកដែលនាវាធំៗមិនអាចធ្វើសកម្មភាពបាន។

យោងតាមក្រសួងការពារជាតិឥណ្ឌា, ឥណ្ឌាគ្រោងនឹងដាក់ដំណើរការនាវាចម្បាំង INS Mahe ចំនួន ៨គ្រឿង ខណៈដែលវាត្រូវបានរចនាឡើងជាពិសេស ដើម្បីអនុវត្តប្រតិបត្តិការប្រឆាំងនាវាមុជទឹកនៅដែនសមុទ្រ និងសមុទ្រទឹករាក់។

បើតាមប្រភព RT, ឥណ្ឌាបានដាក់មហិច្ឆតាពង្រីកកងនាវាចម្បាំង និងនាវាមុជទឹកច្រើនជាង ២០០គ្រឿងនៅត្រឹមឆ្នាំ ២០៣៥ ហើយរំពឹងថា នឹងកើនឡើងដល់ ២៣០គ្រឿងក្នុងអំឡុងឆ្នាំ ២០៣៧។

មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនការពារជាតិមកពីបណ្តាប្រទេសជាមិត្ត មកឱ្យចាប់ដៃគូជាមួយក្រុមហ៊ុនផលិតសព្វាវុធឥណ្ឌាផងដែរ ដើម្បីជំរុញគំនិតផ្តួចផ្តើម “Make in India”។ ជាក់ស្តែង ឥណ្ឌា និងរុស្ស៊ីបានចាប់ដៃគូក្នុងវិស័យការពារជាតិតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០មកម្ល៉េះ៕

ប្រភព ៖ economic times និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា