ក្រសួងការបរទេសអាមេរិកបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការបរទេសអាមេរិកបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រសួងការបរទេសអាមេរិកបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃ

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភ ជុំវិញការប្រយុទ្ធគ្នា ស្លាប់និងរបួសមនុស្សជាច្រើននាក់ នៅព្រំដែនកម្ពុជា-ថៃ។

Advertisement

តាមរយៈគេហទំព័រផ្លូវការ ដែលបានចេញផ្សាយ អំពីសេចក្តីថ្លែងការណ៍របស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី៩ ខែធ្នូ, ក្រសួងបានរៀបរាប់ថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ពីការបន្តប្រយុទ្ធគ្នា, ការស្លាប់និងរបួសមនុស្ស នៅច្រើនទីតាំង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ»។

ប្រភពបន្តថា «យើងជំរុញយ៉ាងមុតមាំ ឱ្យបញ្ឈប់ជាបន្ទាន់ នូវអរិភាព, ការការពារជនស៊ីវិល និង សូមឲ្យភាគីទាំងសងខាង ត្រឡប់ទៅរកវិធានការបន្ធូរបន្ថយ ដែលមានចែង ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី កម្ពុជា-ថៃ និង ធ្វើជាសាក្សីដោយប្រធានាធិបតី Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim»។

ការបង្ហាញពីភាពព្រួយបារម្ភនេះ បានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសជំរុញឲ្យកម្ពុជា និងថៃ គោរពបទឈប់បាញ់។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយ កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ថា ​លោក ដូណាល់ ត្រាំ រំពឹងថា កម្ពុជា និងថៃ គោរពទាំងស្រុង នូវការប្តេជ្ញាចិត្តបទឈប់បាញ់របស់ប្រទេសទាំងពីរ បន្ទាប់ពីមានការប៉ះទង្គិចជាថ្មី នៅតាមព្រំដែន ដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។ ​ប្រធានាធិបតី Trump ប្តេជ្ញាបន្ត បញ្ឈប់អំពើហិង្សា ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពទាំងស្រុង នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបញ្ចប់ជម្លោះនេះ» នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA៕

ប្រភពពី ក្រសួងការបរទេសអាមេរិក, CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា