ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទសន្និសីទការតភ្ជាប់ធុរកិច្ចថ្មីអាស៊ាន ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទសន្និសីទការតភ្ជាប់ធុរកិច្ចថ្មីអាស៊ាន ២០២៥

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទសន្និសីទការតភ្ជាប់ធុរកិច្ចថ្មីអាស៊ាន ២០២៥

ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទសន្និសីទការតភ្ជាប់ធុរកិច្ចថ្មីអាស៊ាន ២០២៥ (ASEAN Startup Connect Conference 2025) គាំទ្រដោយមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (Japanese ASEAN Integration Fund) ដែលបានប្រព្រឹត្តអស់រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៧-៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងមានការអញ្ជើញចូលរួមដោយ លោក Masato Yonai លេខាធិការទីពីរ នៃស្ថានទូតជប៉ុនប្រចាំអាស៊ាន និង លោក G – Galeno Chua នាយកកម្មវិធី ASEAN Startup Connect ព្រមទាំងបណ្តាប្រទេសសមាជិកអាស៊ាន និងជប៉ុន។

Advertisement

សន្និសីទ នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញការពង្រីកទីផ្សារសម្រាប់ធុរកិច្ចថ្មីឌីជីថល សហគ្រាសខ្នាតតូច និងមធ្យមរបស់ជប៉ុន-អាស៊ាន។

ជាមួយគ្នានេះ គណៈប្រតិភូដែលបានចូលរួមមកពីបណ្តាប្រទេសសមាជិកអាស៊ាន ជប៉ុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា