យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកចំមន្ទីរពេទ្យស្លាប់មនុស្ស ៣១នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកចំមន្ទីរពេទ្យស្លាប់មនុស្ស ៣១នាក់

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកចំមន្ទីរពេទ្យស្លាប់មនុស្ស ៣១នាក់

ណៃពិដោ ៖ មនុស្ស ៣១នាក់បានស្លាប់ ក្រោយយោធាមីយ៉ាន់ម៉ាវាយលុកផ្លូវអាកាសលើមន្ទីរពេទ្យមួយកន្លែង ដែលនេះជាការវាយប្រហារដ៏ក្រៀមក្រំ មុនការបោះឆ្នោតចាប់ផ្តើមឡើងពីថ្ងៃទី២៨ ខែធ្នូនេះ។

Advertisement

បុគ្គលិកជួយសង្គ្រោះនៅនឹងកន្លែង លោក Wai Hun Aung ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា យន្តហោះចម្បាំងមួយគ្រឿងរបស់យោធាបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Mrauk-U ភាគខាងលិចរដ្ឋរ៉ាក់ឃីន ជាប់ព្រំដែនប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃពុធ។

បើតាមបុគ្គលិកជួយសង្គ្រោះដដែល ស្ថានការណ៍នាពេលនេះគឺអាក្រក់ខ្លាំងណាស់… យើងអាចបញ្ជាក់បានថា មានអ្នកស្លាប់ចំនួន ៣១នាក់ហើយ តែយើងរំពឹងថា នឹងមានអ្នកស្លាប់កើនឡើងថែមទៀត ខណៈមនុស្សចំនួន ៦៨នាក់រងរបួសធ្ងន់-ស្រាល។ ភ្លាមៗ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ។

យោងតាមក្រុមអ្នកឃ្លាំមើលជម្លោះ, របបយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារផ្លូវអាកាសពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីសង្រ្គាមស៊ីវិលផ្ទុះឡើងនៅក្នុងប្រទេស។

មីយ៉ាន់ម៉ាបានជាប់នៅក្នុងជម្លោះដ៏ឃោរឃៅចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលរបបយោធាដឹកនាំដោយលោក មីន អោងឡាំង បានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារ ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី ដោយបិទបញ្ចប់របបលទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា