សប្បុរសជនខេត្តកំពង់ចាម ជូនស្បៀងដល់ពលរដ្ឋភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សប្បុរសជនខេត្តកំពង់ចាម ជូនស្បៀងដល់ពលរដ្ឋភៀសសឹក

សប្បុរសជនខេត្តកំពង់ចាម ជូនស្បៀងដល់ពលរដ្ឋភៀសសឹក

កំពង់ចាម៖រួមចំណែកជាមួយរាជរដ្ឋាភិបាលនិងចែករំលែក​ការ​លំបាក​​របស់ជនភៀសសឹក​នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ សប្បុរសជន​ខេត្តកំពង់ចាមបាននាំយកអំណោយជាគ្រឿងឧបភោគ​បរិភោគមកប្រគល់​ជូនដល់​រដ្ឋបាលខេត្តកំពង់ចាម​សម្រាប់​យកទៅ​ចែកជូនកងទ័ពនិងជនភៀសសឹកនៅភូមិសាស្រ្តខេត្តព្រះវិហា។

Advertisement

ក្នុងឱកាសទទួលអំណោយឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត​កំពង់ចាម ក្នុងនាមរដ្ឋបាលខេត្ត​បានសម្តែងនូវការអរគុណយ៉ាង​ជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលមានទឹកចិត្តដ៏ល្អប្រពៃក្នុងការផ្តល់ជាស្បៀងសម្រាប់ជាការរួមចំណែកជាមួយរដ្ឋបាលខេត្តដើម្បីជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ធ្នូខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៧.០៩៤គ្រួសារ ស្មើនឹងមនុស្សចំនួន
២៤.១៩១នាក់៕
ដោយ៖លី ពៅ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា