ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តតាកែវ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ ដែលជាគម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និង ប្រជាពលរដ្ឋ សរុបប្រមាណ ១,០០០នាក់ ស្ថិតនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

Advertisement

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតនៅក្នុងខេត្តតាកែវ ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកាសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោធិបតី នាយករដ្ឋមន្រ្តីជាប្រមុខ ក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ប្រឆាំងការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងចូលរួមតាមលទ្ធភាពរៀងៗខ្លួនដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តតាកែវកាន់តែមានសម្រស់ស្រស់បំព្រង ។ ខេត្តតាកែវមានផ្លូវជនបទសរុបចំនួន ៧៨៤ខ្សែ ដែលមានប្រវែងសរុបប្រមាណ ២ ៦០០ គីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងប្រមាណជិត ៥០០គីឡូម៉ែត្រ ហើយពិធីសម្ពោធ និងបើកការដ្ឋាននាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ និងប្រជាជនកើនឡើងកាន់តែច្រើន។

ជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃការបើកឱ្យដំណើរការសាងសង់ផ្លូវទាំង ៧ខ្សែខាងលើផងដែរ ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា