សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនវីរៈយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនវីរៈយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនវីរៈយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត

ដោយក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរ ការគិតគូរជាប់ជានិច្ច និងដើម្បីជួយសម្រាលការលំបាកដល់វីរៈយុទ្ធជនដែលបានរងរបួសនៅសមរភូមិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានចាត់ឱ្យសហការីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា តាមបណ្តាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈ ឧបត្ថម្ភជូនដល់វីរៈយុទ្ធជនជួរមុខ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត។
 
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីអាណិតស្រលាញ់ និងក្តីបារម្ភ មិនរំលងនោះឡើយពីសុខទុក្ខរបស់បងប្អូនវីរៈយុទ្ធជន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងជួបប្រទះនូវការលំបាក។
 
សូមជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានចាត់ទុកទុក្ខលំបាករបស់វីរៈយុទ្ធជន និងប្រជាជាជនទាំងអស់ ជាទុក្ខលំបាកផ្ទាល់ខ្លួនដែរ និងមិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ។

Advertisement

ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ ចែករំលែកក្តីអាណិត ស្រឡាញ់ និងសូមជូនពរដល់វីរៈយុទ្ធជនគ្រប់រូបដែលកំពុងសម្រាកព្យាបាលនាពេលនេះ សូមឆាប់បានជាសះស្បើយឡើងវិញ ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ ព្រោះថាថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៅតែបន្តគិតគូរជាប់ជានិច្ច ហើយមិនបោះបង់បងប្អូនគ្រប់គ្នានោះឡើយ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា