ដ្រូនវាយប្រហារសម្លាប់កងកម្លាំងរក្សាសន្តិភាព UN ៦នាក់ នៅស៊ូដង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូនវាយប្រហារសម្លាប់កងកម្លាំងរក្សាសន្តិភាព UN ៦នាក់ នៅស៊ូដង់

ដ្រូនវាយប្រហារសម្លាប់កងកម្លាំងរក្សាសន្តិភាព UN ៦នាក់ នៅស៊ូដង់

ខាទុំ ៖ កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (UN) ចំនួន៦នាក់ ត្រូវបានសម្លាប់ និង៦នាក់ទៀត របួសធ្ងន់ ស្រាល អំឡុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគខាងត្បូង ប្រទេសស៊ូដង់ កាលពីថ្ងៃសៅរ៍។

Advertisement

កងកម្លាំងសន្តិសុខបណ្តោះអាសន្ន UNISFA កំពុងត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ Abyei ដែលមានជម្លោះ រវាងស៊ូដង់ និង ស៊ូដង់ខាងត្បូង។ រដ្ឋាភិបាលគាំទ្រដោយយោធា ចោទប្រកាន់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា RSF ថា ជាអ្នកនៅពីក្រោយរឿងនេះ។ តែ RSF បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់។

អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោស ដោយនិយាយថា «ជាទង្វើដ៏គួរឱ្យរន្ធត់ ហើយ អាចចាត់ទុក ជាឧក្រិដ្ឋកម្មសង្គ្រាម បើផ្អែកតាមច្បាប់អន្តរជាតិ»។

សង្រ្គាមនៅស៊ូដង់ បានសម្លាប់មនុស្ស រាប់ម៉ឺននាក់, ជម្លៀសមនុស្ស រាប់លាននាក់ និង បណ្តាលឱ្យមានវិបត្តិមនុស្សធម៌ ដ៏អាក្រក់បំផុតមួយ របស់ពិភពលោក។

ការខិតខំបញ្ចប់សង្គ្រាម រហូតមកដល់ពេលនេះ បានបរាជ័យ។ កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងបញ្ចប់ជម្លោះនេះ បន្ទាប់ពីមានកិច្ចពិភាក្សា ជាមួយព្រះអង្គម្ចាស់ របស់ប្រទេសអារ៉ាប៊ី សាអូឌីត នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែ គំនិតផ្តួចផ្តើមនេះ មិនទាន់សម្រេច នៅឡើយទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា