អាឡឺម៉ង់ ថា រដ្ឋអ៊ីស្លាមរៀបផែនការវាយប្រហារលើផ្សារណូអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាឡឺម៉ង់ ថា រដ្ឋអ៊ីស្លាមរៀបផែនការវាយប្រហារលើផ្សារណូអែល

អាឡឺម៉ង់ ថា រដ្ឋអ៊ីស្លាមរៀបផែនការវាយប្រហារលើផ្សារណូអែល

ប៊ែរឡាំង ៖ ប្រទេសអាឡឺម៉ង់ បានអះអាងថា ខ្លួនរារាំងការប៉ុនប៉ង របស់ក្រុមរដ្ឋអ៊ីស្លាម ដែលចង់វាយប្រហារ នៅលើផ្សារបុណ្យណូអែល។

Advertisement

អាជ្ញាធរអាឡឺម៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនបុរស ចំនួន៨នាក់ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធ ក្នុងផែនការ របស់ពួកអ៊ិស្លាមនិយម។

ក្រុមមន្ត្រីមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវបុណ្យនេះ បន្ទាប់ពីធ្លាប់មានការវាយប្រហារ «រថយន្តបុករះ សម្លាប់មនុស្ស» នៅផ្សារមួយកន្លែង ស្ថិតក្នុងទីក្រុង Magdeburg កាលពីបុណ្យណូអែល ឆ្នាំមុន ដែលធ្វើឲ្យប្រទេសជាតិ ភ្ញាក់ផ្អើល។

យ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានចាប់ខ្លួន នៅទីណានោះទេ ហើយ ក៏មិនបង្ហាញច្បាស់ថា ការវាយប្រហារ អាចកំណត់នៅពេល ខណៈដែល ទីផ្សារណាមួយ ដែលត្រូវកំណត់គោលដៅ ក៏មិនលម្អិតច្បាស់ដែរ។

ប៉ូលីស និង រដ្ឋអាជ្ញា គ្រាន់តែបាននិយាយថា ពួកគេបានឃុំខ្លួនជនជាតិ អេហ្ស៊ីប ម្នាក់ ជនជាតិ ម៉ារ៉ុក ៣នាក់ និង ជនជាតិស៊ីរីម្នាក់ កាលពីថ្ងៃសុក្រ ជុំវិញផែនការ វាយប្រហារ ដែលបរាជ័យ នៅរដ្ឋ Bavaria ភាគខាងត្បូង។

លោក Joachim Herrmann រដ្ឋមន្ត្រីមហាផ្ទៃ នៅរដ្ឋ Bavaria ប្រាប់ថា កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសេវាកម្មសន្តិសុខរបស់យើងដែលពាក់ព័ន្ធ បានជួយការពារ ទប់ស្កាត់ការវាយប្រហារ ដែលជំរុញដោយអ៊ីស្លាមនិយម។

អំឡុងការវាយប្រហារ កាលពីឆ្នាំមុន ដែលកើតមានឡើង នៅក្នុងទីក្រុង Magdeburg មានមនុស្សស្លាប់ ចំនួន៦នាក់ និងរបួសជាង ៣០០នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា